ផ្ទុះសង្ស័យថាស្រឡាញ់គ្នាជាមួយ Tong Tong គ្រាន់ជាការសម្តែង ស្រាប់តែ Best បោះសម្តីផាំងវិញភ្លែត
គិតៗទៅមកទល់ពេលនេះ តារាប្រុស Tong Tong និងតារាស្រី Best Kamsing បានសាងស្នេហ៍ជាផ្លូវការ ជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំទៅហើយ ដោយមើលទៅពោរពេញទៅដោយភាពផ្អែមល្ហែម ថែមស្រស់ស្រាយសម្បើមណាស់ ពិតជាឱ្យមហាជនអ្នកគាំទ្រឃើញហើយអៀនជំនួសតែម្តង។
ជាក់ស្តែង ថ្មីៗនេះ ប្រុសស្អាត Tong Tong ក៏ទើបតែបាន រៀបចំការ Surprise ខួបកំណើតមួយយ៉ាងធំឱ្យសង្សារសំណព្វចិត្ត Best ជាមួយនឹងកាដូជាខ្សែករពេជ្រមួយខ្សែតម្លៃមិនចេះតិចទៀតផង មហាជនឃើញហើយពិតជារំជួលចិត្តមិនស្ទើរនោះទេ។
យ៉ាងណាមិញ មិនយូរប៉ុន្មាននេះ Best ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ភាសកម្សាន្តមួយ ហើយក៏បានទម្លាយទាក់ទងនឹងរឿងស្នេហារបស់ខ្លួនជាមួយ Tong Tong ផងដែរ។
ក្នុងនោះ ពិធីករបានសួរទៅ ដូច្នេះថា ឃើញនាង និង Tong Tong លង់ស្រឡាញ់គ្នាខ្លាំងបែបនេះ ក៏មានមហាជនមួយចំនួនចាប់ផ្តើមសង្ស័យថាតើស្រឡាញ់គ្នាមែន ឬ យ៉ាងណា ស្រាប់តែ Best តបភ្លាមមិនចាំយូរឡើយ។
នាងបានឱ្យដឹងថា នាងពិតជាស្រឡាញ់គ្នាពិតមែន បើជាការសម្តែងមែននោះ គិតមើលទៅវាពិតជាហត់ណាស់ ព្រោះមួយឆ្នាំជាងទៅហើយ ដែលនាងបានស្រឡាញ់គ្នា ហើយមួយឆ្នាំជាងមកនេះ គឺជាក្តីស្រឡាញ់ពិត។
យ៉ាងណាមិញ ចំណែកសព្វថ្ងៃក៏នៅតែស្រឡាញ់គ្នាធម្មតា នាងប្រឹងធ្វើអ្វីគ្រប់យ៉ាងឱ្យល្អបំផុតនៅបច្ចុប្បន្នក៏គ្រប់គ្រាន់ទៅហើយ ចំណែកមហាជនអ្នកគាំទ្រគ្មានអ្វីឡើយ ក្រៅពីជូនពរគូស្នេហ៍គូនេះឱ្យស្រឡាញ់កាន់តែយូរអង្វែងផងដែរ៕