នេះជាមូលហេតុដែល Fayefaye លង់ស្រឡាញ់ Boy ដកចិត្តមិនរួច
គូស្នេហ៍កំពូលតារាប្រុស Boy Pakorn និង តារាចម្រៀងស្រី Fayefaye ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះនេះគឺជាព័ត៌មានស្នេហាដំបូងរបស់តារាប្រុសស្រីគូនេះ។
ក្រោយទាក់ទងគ្នា គេសង្កេតឃើញថា ទាំង Boy និង Fayefaye ហាក់រីករាយជាខ្លាំង ជាពិសេសគឺផ្អែមដាក់គ្នា និង បណ្តើរគ្នាទៅណាជាគូជាញឹកញាប់។
កន្លងមក Fayefaye ទើបបើកចិត្តទម្លាយអារម្មណ៍ខ្លួនលើកដំបូងថា ៖ «ពេលដំបូងដែលបង Boy មកញ៉ែ គឺបែបនេះ គឺដំបូងពួកយើងស្គាល់គ្នាតាមរយៈការធ្វើការងារ ហើយក៏សួស្តីគ្នា និង លាគ្នាទៅវិញទៅមក ហើយក្រោយមក ក៏ចាប់ផ្តើមមានឱកាសនិយាយគ្នារៀងច្រើនបន្តិច ព្រោះនៅក្នុងក្រុមមិត្តភក្តិជាមួយគ្នា ចាប់ផ្តើមស្គាល់គ្នារៀងច្រើន»។
«អ្វីដែលខ្ញុំមិននឹកស្មានដល់ គឺបង Boy ជាមនុស្សត្រង់ខ្លាំងណាស់ ត្រង់មិនគួរឱ្យជឿ ដោយគាត់មកនិយាយជាមួយខ្ញុំត្រង់ៗថា គាត់មានអារម្មណ៍ចូលចិត្តខ្ញុំបែបណា ចង់និយាយជាមួយខ្ញុំ ចង់ស្គាល់ខ្ញុំ ខ្ញុំអូខេទេ? ខ្ញុំក៏រៀងភ្ញាក់ផ្អើលដូចគ្នា ព្រោះមិនធ្លាប់ជួបមនុស្សត្រង់ៗបែបនេះ ហើយជាពិសេសគាត់គឺជា Boy តារាសម្តែងមានកេរ្តិ៍ឈ្មោះទៀត តែចំណុចនេះក៏ក្លាយជាចំណុចដែលធ្វើឱ្យខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ ហើយមានអារម្មណ៍ថាអូខេដូចគ្នា»៕
ប្រភព៖ Teenee