ថ្ងៃកំណើតកូនស្រី អ្នកនាង យុគ ចិន្តា ពោលពាក្យបណ្ដាំយ៉ាងមានន័យបំផុត
ដូចមហាជនបានជ្រាបមកហើយ បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១៩ ឆ្នាំហើយ ដែលពិធិការិនីល្បីឈ្មោះ យុគ ចិន្តា ទទួលបានចំណងដៃស្នេហ៍កូនស្រីម្នាក់ឈ្មោះថា យុគ ដាពេជ្រ ហៅស្រីអម។ លើសពីនោះ បើមិនដែលបង្ហើបពីរឿងរ៉ាវឯកជនក៏ពិតមែន ប៉ុន្តែអ្នកនាង យុគ ចិន្តា ត្រូវបានគេចាត់ទុកជា Single Mom ដែលដើរតួនាទីជាម្តាយមើលថែកូនស្រីបានយ៉ាងល្អ។
ក្រឡេកទៅមើល កូនស្រីសំណព្វចិត្តរបស់ពិធីការិនីឆ្នើមរូបនេះ ឃើញថាបច្ចុប្បន្ន កូនស្រីអមកាន់តែមានរូបរាងធំពេញវ័យក្លាយជានារីក្រមុំដ៏ស្រស់ស្អាត ឆ្លាត និង មានទេពកោសល្យមួយរូប។
ដោយឡែក ក្នុងឆ្នាំនេះដែរ ស្រីអមមានវ័យ ១៩ ឆ្នាំហើយ ដែលនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នេះ ជាថ្ងៃកំណើតរបស់នាង ឃើញថា អ្នកនាង យុគ ចិន្តា បានរៀបចំកម្មវិធីខួបកំណើតសាមញ្ញមួយឱ្យកូនស្រីជួបបងប្អូន និងមិត្តភក្ដិ។ ជាពិសេស ក្នុងនោះ អ្នកនាង ក៏បានធ្វើការបង្ហោះរូបភាព អមជាមួយសារពោលពាក្យផ្ដាំផ្ញើយ៉ាងមានអត្ថន័យចំពោះកូនជាស្រីជាទីស្រឡាញ់ផងដែរ។
សារនោះ អ្នកនាង យុគ ចិន្តា បានសរសេរថា ៖ «រីករាយថ្ងៃកំណើតកូនស្រីម្ដាយ ឆ្នាំនេះថៅកែអមពេញក្រមុំហើយ អ្នកម្ដាយជូនពរកូន សូមឱ្យកូនស្រីម្ដាយ ជាកូនល្អរបស់អ្នកម្ដាយជារៀងរហូត! បណ្ដាំអ្នកម្ដាយជូនដល់កូន ….
– ចូលកូនខំប្រឹងសិក្សា ចំណេះគីជាទ្រព្យ
– ចូរកូនប្រកាន់ខ្ជាប់ប្រពៃណីទំលៀបទំលាប់ជាស្រ្តីខ្មែរ
– ចូរកូនខំថែកេដំណែរ ដែលម៉ែទុកឱ្យ ដោយក្ដីស្រលាញ់ពីអ្នកម្ដាយរបស់កូន យុគចិន្ដា 13/06/2022»៕