ក្ដៅៗ! Mario ចេញវីដេអូសុំទោស Lisa និង អ្នកគាំទ្ររបស់នាងភ្លាមៗ ក្រោយធ្លោយមាត់និយាយលេងសើចលើរឿងមួយនេះ
ថ្មីៗនេះ តារាសម្តែងប្រុស Mario Maurer បាននិយាយលេងសើចក្នុងវីដេអូ Oh lunla របស់ខ្លួនថា អ្នកចាត់ការរបស់ខ្លួនបានឆាតទៅ Lisa ដោយសារតែការស្រឡាញ់គាំទ្រ ក៏ដូចជាដើម្បីចង់់ឱ្យនាងមកថតវីដេអូរួមគ្នាជាមួយនឹងលោក តែចុងក្រោយត្រូវតារាចម្រៀងស្រីស្អាត Lisa បាន Block មិនឱ្យមើលគណនីឃើញទៀត។
យ៉ាងណាមិញ រឿងរ៉ាវខាងលើនេះ ក៏ក្លាយទៅជាការយល់ច្រឡំ ធ្វើឱ្យមហាជននាំគ្នារិះគន់ទៅលើ Lisa ជាពាក្យសម្តីផ្សេងៗ រហូតអ្នកគាំទ្រនាងទាំងប៉ុន្មានកើតទុក្ខមិនពេញចិត្តជាមួយនឹង Mario ជាខ្លាំង ដែលលោកធ្វើឱ្យកើតទៅជារឿងបែបនេះ។
ដោយឡែក ចំណែក Mario វិញ កាលបើឃើញបែបនេះ ក៏មិនចាំយូរឡើយ លោកក៏បានចេញជាវីដេអូសុំទោសទាំង Lisa និង អ្នកគាំទ្ររបស់នាងយ៉ាងអស់ពីចិត្តផងដែរ។
ក្នុងវីដេអូនោះ Mario បានលើកដៃសំពះ ព្រមទាំងនិយាយថា ខ្លួនសុំទោសទៅកាន់ Lisa និង អ្នកគាំទ្ររបស់នាងគ្រប់ៗគ្នា ដែលធ្វើឱ្យមានរឿងយល់ច្រឡំបែបនេះ។ ក្នុងវីដេអូនោះ លោកគ្រាន់តែបាញ់អ្នកចាត់ការរបស់ខ្លួនលេងសើចប៉ុណ្ណោះ ហើយតាមពិតទៅខាង Lisa មិនបាន Block អ្វីនោះទេ។
ពេលនោះ អ្នកចាត់ការរបស់ខ្លួន បានបើកគណនីរបស់ Lisa មើល ហើយទូរសព្ទក៏មិនមានសេវា ធ្វើឱ្យមើលគណនីនោះមិនឃើញ ហើយខ្លួនឃើញបែបនេះ ក៏ចំអន់អ្នកចាត់ការលេងតែម្តងទៅ ថាត្រូវ Lisa Block ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រមួយចំនួន ក៏ចូលទៅសម្ដែងការលើកទឹកចិត្តទៅកាន់លោកជាពាក្យពេជន៍ផ្សេងៗ ជាពិសេស មហាជនក៏បានសរសើរលោកណាស់ ដែលចេះទទួលខុសត្រូវលើកំហុសបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖