រំភើបណាស់! Nadech និង Yaya ព្រមចេញមុខ មកបញ្ជាក់ប្រាប់ពីរឿងរៀបការហើយ!
មកទល់ពេលនេះជាង១១ ឆ្នាំមកហើយដែល គូស្នេហ៍តារាថៃលោក Nadech និង តារាស្រីរូបស្រស់ Yaya បានបើកចំហទំនាក់ទំនងយ៉ាងផ្អែមល្ហែម នៅចំពោះមុខគ្រួសារ និង មហាជនអ្នកគាំទ្រដោយមិនលាក់បាំងនោះ។
ជុំវិញទំនាក់ទំនងដ៏សែនផ្អែមល្ហែមរបស់អ្នកទាំងពីរ ហាក់កំពុងតែធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស ទទូចចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ ខណៈមិត្តក្នុងសិល្បៈខ្លះ គេរៀបការមានកូនអស់ហើយនោះ។
យ៉ាងណាមិញ បន្ទាប់ពីមានមហាជនអ្នកគាំទ្រទទូចចង់ឃើញថ្ងៃពិសេស ស្រាប់តែនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ អ្នកទាំងពីរបានលេចមុខក្នុងបទសម្ភាសមួយរួមគ្នា ដោយថែមទាំងបានទម្លាយពីរឿងរ៉ាវស្នេហ៍របស់អ្នកទាំងពីរ ឱ្យមហាជនបានជ្រាបផងដែរ។ ពិសេស ក្នុងនោះ គូស្នេហ៍មួយគូនេះ ក៏បានបកស្រាយរឿងសំខាន់ទាំងនោះថា ចំពោះរឿងរៀបការ និង គម្រោងអនាគត់អ្នកទាំពីរបាននិយាយគ្នារួចហើយថានឹងនៅពេលណា។
លើសពីនេះទៅទៀត Nadech ក៏បានធ្លោយមាត់ទម្លាយដំណឹងមួយថា ចំពោះរឿងចិញ្ចៀន លោកសុំមិនទាន់បង្ហើបនោះទេ ព្រោះវាជារឿងអាថ៍កំបាំង ពោលគឺលោកទុកចាំ Surprise ខាងស្រីតែម្តង៕