(វីដេអូ) ទៅមើលវីដេអូដ៏កម្រមួយរបស់កូនស្រី Mew ឃើញហើយគួរឱ្យក្នាញ់ ឆ្លាតអីឆ្លាតយ៉ាងនេះ!
ចាប់តាំងពីទទួលបានកូនស្រីបណ្ដូលចិត្តម្នាក់មក គេសង្កេតឃើញថា គ្រួសារតារាសម្ដែងស្រី Mew Nittha និង លោក Saint កាន់តែមានពន្លឺសុភមង្គលទ្វេដង។ សម្រាប់កូនស្រីតូចរបស់នាង អូន Marin វិញ ពេលនេះមានអាយុ ជាង ៩ ខែទៅហើយ ដែលជារឿយៗ អ្នកម៉ាក់ Mew តែងតែបង្ហោះរូបភាព និង វីដេអូគួរឱ្យស្រឡាញ់ជាច្រើន នៅលើបណ្ដាញសង្គមមិនថា ហ្វេសប៊ុក ឬ អ៊ីនស្ត្រាឡើយ។
តួយ៉ាង ថ្មីៗនេះ កូនស្រីកាន់តែធំបន្តិច អ្នកម៉ាក់ Mew កាន់តែង្ហោះរូបភាព និង វីដេអូរបស់កូនស្រី ជាបន្តបន្ទាប់ ធ្វើឱ្យមហាជនមើលហើយសរសើរព្រោងព្រាតថា អូនតូច Marin ពិតជាឆ្លាត និង គួរឱ្យក្នាញ់ណាស់។
ពិសេស វីដេអូអូនតូច Marin ស្លៀកឈុតផ្កា ពាក់បូរក្បាល ប្រៀបបានម៉ូដែលតូចនោះតែម្តង។ ចំណែក កាយវិការវិញ រស់រវើក ក្រមិចក្រមើមគួរឱ្យក្នាញ់ ចេះពញាក់លេងសើច ជាមួយម៉ាក់ៗ ដែលកំពុងតែថតថែមទៀតផង។
ជាមួយនឹងវីដេអូ អូន Marin ហាក់ទទួលបានការចាប់អារម្មណ៍ ព្រមទាំងធ្វើឱ្យមហាជនមើលហើយលួចញញឹម និង ស្រស់ស្រាយក្នុងចិត្តស្ទើរតែគ្រប់គ្នា៕ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖