កំពូលស្ដ្រី ៥ រូប ឆ្លើយសំណួរប្លែកៗបានល្អបំផុត ក្នុងប្រវត្តិសាស្ដ្រ MISS UNIVERSE
ត្រឹមរូបសម្បត្តិស្រស់សោភា និង បញ្ចេញសមត្ថភាពបានល្អ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងចំណោមបេក្ខភាពមកពីបណ្តាប្រទេសលើពិភពលោ កដែលពេញដោយបុគ្គលិកលក្ខណៈ ជាកំពូលស្ត្រីតំណាងប្រទេស។ បន្ថែមលើរូបសម្បត្តិ ភាពឈ្លាសវៃ និង ចំនេះដឹង ដែលជាវិជ្ជាសម្បត្តិ គឺជាអ្វីដែលធ្វើឱ្យអ្នកមានរស្មីលេចធ្លោ ឈរលើកំពូលតារាងនៃពិន្ទុ ដែលផ្តល់ជូនដោយគណកម្មការ ហើយពិន្ទុទាំងនោះ ផ្តល់ជូនបេក្ខនារីឈ្លាសវៃ ដែលចេះបត់បែនតាមសំនួរ ដែលចាប់ឆ្នោតបានបានលឿនកម្រិតណា។ ខាងក្រោមនេះ គឺជាកំពូលស្ត្រីទាំង ៥ ដែលឈរលើវេទិកាបវរកញ្ញាចក្រវាឡ ឆ្លើយសំណួរដែលគណៈកម្មាការផ្តល់ជូនបានល្អបំផុតនឹកស្មានមិនដល់។
១. នាង Gloria Diaz – Miss Universe 1969
សំណួរ៖ បើថ្ងៃនេះ ឬ ទៅថ្ងៃអនាគត មនុស្សនឹងឡើងឋានព្រះច័ន្ទ។ ហើយបើថ្ងៃណាមួយ បុរសម្នាក់ទើបចេញពីភពព្រះច័ន្ទចុះចតនៅ ស្រុកកំណើតមុខផ្ទះអ្នក តើអ្នកនឹងធ្វើអ្វីមុនគេដើម្បីទទួលគាត់?
ចម្លើយ៖ «អូ៎! ខ្ញុំនឹងធ្វើដាក់គាត់ ដូចធ្វើដាក់មនុស្សប្រុស ដែលមកផ្ទះខ្ញុំ គឺជួយដោះសម្លៀកបំពាក់គាត់មុនគេ»។
ចម្លើយរបស់នាងឆ្លើយយ៉ាងខ្លីកំប៉ិត ហើយធ្វើឱ្យគណៈកម្មការគាំងយ៉ាងហួសចិត្ត និង សំឡេងហ៊ោរពេញឆាក Miss Universe តែភាពលេចធ្លោនៃចម្លើយរបស់ Gloria Diaz បានផ្តល់ឱ្យ ហើយនាងអាចទទួលបានមកុដ Miss Universe ដោយសារចម្លើយរបស់នាងចាក់ចំបញ្ហារបស់សង្គមនាជំនាន់នោះ។ ជាពិសេស ឃ្លាដែលនាងនិយាយថា ខ្ញុំនឹងធ្វើដាក់គាត់ ដូចធ្វើដាក់មនុស្សប្រុសដែលមកផ្ទះខ្ញុំ មានអត្ថន័យថា ទោះជាមនុស្សរស់នៅសង្គមណាក៏ដោយ មានសញ្ជាតិណាក៏ដោយ ឬ ទោះមកពីភពព្រះច័ន្ទ ពួកគេមានសិទ្ធិស្មើគ្នា និង ត្រូវការការគោរពស្មើៗគ្នា។
២. នាង Pia Alonzo Wurtzbach of Philippines – Miss Universe 2015
សំណួរ៖ នៅដើមឆ្នាំនេះ មានភាពចម្រូងចម្រាសមួយនៅក្នុងប្រទេសហ្វីលីពីន ដោយសារសហរដ្ឋអាមេរិកចូលមកបើកមូលដ្ឋានយោធាឡើងវិញ នៅក្នុងប្រទេសរបស់អ្នក។ តើអ្នកគិតថា យោធាសហរដ្ឋអាមេរិក គួរមានវត្តមាននៅក្នុងប្រទេសរបស់អ្នកដែរឬយ៉ាងណា?
ចម្លើយ ៖ ខ្ញុំគិតថាសហរដ្ឋអាមេរិក និង ហ្វីលីពីន តែងតែមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។ យើងត្រូវបានជនជាតិអាមេរិកធ្វើអាណានិគមក្នុងប្រវត្តិសាស្ត្រ ហើយយើងមានវប្បធម៌ និង ប្រពៃណី របស់ពួកគេតកូនចៅ រហូតមកទល់សព្វថ្ងៃនេះ ហើយមតិខ្ញុំ ខ្ញុំនឹងស្វាគមន៍ក្រៃលែងលើជនជាតិអាមេរិក ហើយខ្ញុំគិតថា វាដូចអត់មានបញ្ហាអីផង។
ចម្លើយរបស់នាងគឺ ឆ្លាតវៃខ្លាំង។ យើងដឹងហើយនាមជាស្ត្រី និង ជាបេក្ខភាព Miss Universe សំណួរពាក់ព័ន្ធនឹងនយោបាយស្រុកទេស ជាពិសេសសម្ព័ន្ធយោធា វាជាសំណួរដែលធ្វើឱ្យគ្រប់គ្នា ស្រងាកចិត្តខ្លាំង និង ពិបាកឆ្លើយបំផុត ប៉ុន្តែកញ្ញា PIA ជ្រើសចម្លើយបានយ៉ាងល្អឥតខ្ចោះ និង ក្លាហានបំផុត។
៣. នាង Riyo Mori of Japan – Miss Universe 2007
សំណួរ៖ តើមេរៀនមួយណា ដែលអ្នកបានរៀនកាលនៅតូច នៅតែប៉ះពាល់ចងចាំដល់ពេលបច្ចុប្បន្ន?
ចម្លើយ ៖ ខ្ញុំរៀនរាំ តាំងពីខ្ញុំនៅក្មេង។ ខ្ញុំបានធំឡើងក្នុងចំណោមសិស្ស និង គ្រូបង្ហាត់បង្រៀនច្រើន។ មេរៀនដែលខ្ញុំចាំអត់ភ្លេចគឺខ្ញុំ ត្រូវមានអំណរ មានការអត់ធ្មត់ និង គិតអីដែលវិជ្ជមានៗ។ ហើយវាក៏ជាអ្វីដែលខ្ញុំ ចង់បង្រៀនដល់ក្មេងជំនាន់ក្រោយផងដែរ។ ច៎ា អរគុណ។
ចម្លើយរបស់នាង គឺសាមញ្ញខ្លាំង តែអ្វីដែលធ្វើឱ្យបវរកញ្ញារូបនេះ ខុសពីអ្នកដទៃកាលជំនាន់នោះ គឺក្នុងចំនោមបេក្ខនារីទាំងអស់ ចម្លើយរបស់នាងជាចម្លើយស្មោះត្រង់បំផុត មិនមានអំនួត និង មិនឆ្លើយដើម្បីបង្ហាញថា ខ្លួនឯងល្អជាងអ្នកដទៃ។
៤. នាង Mpule Kwelagobe of Botswana – Miss Universe 1999
សំណួរ ៖ បើ Miss Universe ឈ្នះមកុដហើយ ស្រាប់តែមានផ្ទៃពោះ ក្នុងអណត្តិរបស់នាង តើនាងអាចគួរត្រូវបានអនុញ្ញាតឲ្យបន្តជា Miss Universe ដែរឬទេ?
ចម្លើយ ៖ តាមយោបល់ផ្ទាល់របស់ខ្ញុំ ខ្ញុំគិតថា Miss Universe គឺតំណាងឱ្យនិមិត្តរូបនៃបុគ្គលភាពនៃជាតិនារី (សំឡេងទះដៃព្រាត) អរគុណ ច៎ា… ហើយខ្ញុំជឿថាតួនាទីភេទជាស្ត្រី យើងមិនគួរបញ្ឈប់តំណែងនាង ដោយហេតុថានាងមានផ្ទៃពោះឡើយ ប៉ុន្តែក្នុងនាមជាស្ត្រី ការថែរក្សាតម្លៃ ជានារីភេទ គួរគប្បីបង្ការកុំឱ្យមាន។ អរគុណ។
៥. នាង Dayana Mendoza of Venezuela – Miss Universe 2008
សំនួរ៖ តើធ្វើជាបុរសភេទ ឬ នារីភេទ ដែលនាងគិតថា ស្រួលជាង?
ចម្លើយ ៖ ព្រះជាម្ចាស់ បានបង្កើតយើងមកជាមួយនឹងបច្ច័យទាន និង ភាពខុសគ្នា តែបើនិយាយថា ខុសគ្នាខ្លាំង ខ្ញុំអត់យល់ស្របឡើយ។ ភាពខុសគ្នារវាងបុរស និង ស្ត្រី មានតែ ១ ប៉ុណ្ណោះ គឺគំនិត បុរសគិតលឿនជាងស្ត្រី គឺគិតត្រង់ ហើយរត់ទៅចំចំណុចគោលដៅតែម្តង ខុសពីស្ត្រី មនុស្សស្រីគិតពីគោលដៅក្នុងទម្រង់ស្មុគស្មាញ តែនាងនឹងទៅដល់គោលដៅ ជាមួយនឹងការដោះស្រាយភាពស្មុគស្មាញក្នុងពេលតែមួយ។
ចម្លើយរបស់នាង ត្រូវបានគេវាយតម្លៃថា ជាចម្លើយដែលមានន័យ និង លេចធ្លោជាងគេក្នុងប្រវត្តិសាស្ត្របវរកញ្ញាចក្រវាឡ ព្រោះចម្លើយ គឺឆ្លើយថាប្រុស និង ស្រីក៏ដោយ សុទ្ធតែមិនអាចនិយាយបាន តែបវរកញ្ញារូបនេះជ្រើសចម្លើយដែលបង្ហាញផ្នត់គំនិតមិនលម្អៀង ឬ ប្រាស់ចាកសមភាពយេឌ័រលើពិភពលោក បង្កប់ទស្សនវិស័យយល់ដឹងច្បាស់ពីតួនាទីភេទបុរស និង ស្ត្រីលើពិភពលោកស័ក្ដិសម កិត្តិនាម អគ្គរដ្ឋទូតតំណាងស្ត្រីលើផែនដី ដែលយើងហៅថា MISS UNIVERSE៕
ប្រភព៖ TheTopTens