ក្ដៅៗ! ធ្លាយរូប សំបុត្រអញ្ជើញការ Jang Nara រចនាឡើងយ៉ាងសាមញ្ញ!
Jang Nara ដែលជាតារាសម្ដែង និង ថែមទាំងជាតារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការរៀបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។ ជាមួយគ្នានោះ នាងក៏បានប្រកាសប្រាប់ទៅដល់មហាជនថា កូនកម្លោះរបស់នាងគឺជាបុរសសាមញ្ញម្នាក់ ដែលមានអាយុប្អូននាងដល់ទៅ ៦ ឆ្នាំឯណោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ មិថុនា ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយ YTN News បានបង្ហោះរូបភាពនៃលិខិតអញ្ជើញភ្ញៀវកិត្តិយសថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ តារាស្រីរូបនោះជាមួយនឹងអនាគតស្វាមី រួមជាមួយនឹងព័ត៌មានមួយចំនួនអំពីអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ។
ចំពោះលិខិតអញ្ជើញអាពាហ៍ពិពាហ៍របស់ Nara គឺត្រូវបានរចនាឡើងយ៉ាងសាមញ្ញបំផុតដោយប្រើជាមួយនឹងផ្ទៃពណ៌សបែកទឹកដោះគោ ភ្ជាប់ជាមួយនឹងឈ្មោះកូនក្រមុំ-កូនកំលោះ ថែមទាំងលាយឡំនឹងគំនូរនៃមនុស្សពីរនាក់ដែលកំពុងកាន់ដៃគ្នា ជាមួយនឹងសារបញ្ជាក់បន្ថែមខាងក្រោមថា៖ «ពួកយើងរៀបការហើយ»។
គួរឱ្យដឹងផងដែរថា ពិធីមង្គលការរបស់ Jang Nara គឺនឹងធ្វើឡើងនៅល្ងាច ថ្ងៃទី ២៦ ខែមិថុនា នេះ វេលាម៉ោង ៦ ល្ងាច នៅឯទីធ្លាខាងក្រៅ នៅឯម្ដុំ Seocho-gu ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ បន្ថែមពីលើនេះទៅទៀតនោះ ដោយសារតែកូនកំលោះមិនស្ថិតក្នុងវិស័យសិល្បៈ តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំ រូបនោះសុំមិនបញ្ចេញអត្តសញ្ញាណស្វាមីរបស់ខ្លួន ហើយពិធីមង្គលការនឹងធ្វើឡើងជាលក្ខណៈឯកជន ដែលមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធត្រឹមតែប៉ុន្មាននាក់តែប៉ុណ្ណោះ៕