ស្រឡាញ់ Ed Sheeran ទាល់ពេលបានប្ដី មុខដូច Ed Sheeran ហើយដាក់ឈ្មោះកូន ដូចប្រពន្ធ Ed Sheeran ទៀត
ជាការពិតណាស់ បើនិយាយដល់កំពូលតារាចម្រៀង Ed Sheeran ប្រាកដណាស់តារាប្រុសសំឡេងស្រួយមានមន្តស្នេហ៍រូបនេះ សម្បូរទៅដោយអ្នកគាំទ្រខ្លាំងស្ទើរពាសពេញពិភពលោក។
ទោះជាយ៉ាងណា អ្នកគាំទ្រផ្កាប់មុខរបស់លោកម្នាក់ បង្ហាញក្ដីស្រឡាញ់គាំទ្រដល់តារាក្នុងដួងចិត្តរបស់នាងយ៉ាងធំធេងបំផុត រហូតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពាសពេញបណ្ដាញសង្គមនានា។
ស្ត្រីជាអ្នកគាំទ្រនេះដែរ បានរៀបការនឹងបុរសវ័យក្មេងម្នាក់ដែលមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹងតារាចម្រៀងក្នុងដួងចិត្តរបស់នាងនេះឯង ហើយអ្វីដែលធ្វើឱ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនៅពេលដែលនាងទទួលបានកូនស្រីម្នាក់ជាចំណងដៃរួមគ្នា រូបនាងក៏បានដាក់ឈ្មោះឱ្យកូនតាមភរិយារបស់ Ed Sheeran ទៀត។
កូនស្រីរបស់នាង មានឈ្មោះថា Cherry Rose បានកើតនៅមន្ទីរពេទ្យ Wythenshawe កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។ ថ្លែងបញ្ជាក់ជាមួយនឹងការដាក់ឈ្មោះកូននេះដែរ នាង Amanda បានប្រាប់សារព័ត៌មាន The Sun ថា ៖ «ខ្ញុំជ្រើសយកឈ្មោះ Cherry នេះ ព្រោះថាស្ដាប់ទៅពោរពេញដោយភាពផ្អែមល្ហែម ហើយណាមួយពួកយើងក៏ចង់រក្សាអ្វីដែលពាក់ព័ន្ធនឹង Ed Sheeran ក្នុងគ្រួសាររបស់យើងដែរ»៕