អ្នកគាំទ្រស្រឡាំងកាំង! ស្ងាត់ៗធ្លាយដំណឹងថា Raymond Wong ដើរចេញពី TVB
ប្រិយមិត្តនិយមតាមដានភាពយន្តហុងកុងច្បាស់ជាបានស្គាល់មកហើយ លោក Raymond Wong ពេលនេះ តារាសម្ដែងប្រុសរូបនេះ បានចុះកុងត្រាជាមួយនឹងក្រុមហ៊ុន Sky High Entertainment ហើយបានចាកចេញពី TVB ដោយស្ងាត់ៗកាលពីខែមិថុនា ក្នុងឆ្នាំ ២០២១។
ជាហេតុធ្វើឱ្យទស្សនិកជនដែលអ្នកគាំទ្រមានភាពស្រឡាំងកាំងស្ទើរមិនចង់ជឿថានេះគឺជាការពិត។ ព្រោះកន្លងមកតារាប្រុសវ័យ ៤៦ឆ្នាំរូបនេះ ធ្លាប់បាននិយាយថា លោកនឹងបន្តធ្វើការជាមួយនឹង TVB ដល់ពេលអនាគត។
គួរបញ្ជាក់ផងដែរ លោក Raymond Wong បានធ្វើការងារជាមួយនឹង TVB តាំងពីឆ្នាំ ២០១៦ ហើយលោកគឺជាតារាប្រុសមួយរូបដែលមានភាពលេចធ្លោរខ្លាំងក្នុងរឿងភាគបុរាណល្បីៗជាច្រើន។ ក្នុងនោះដែរ លោកបានទទួលការតែងតាំងសម្រាប់ពានរង្វាន់តារាសម្ដែងឆ្នើមក្នុងឆ្នាំ ២០១២, ២០១៤ និង ២០១៦ ប៉ុន្តែទោះជាយ៉ាងណា ពេល លោក Raymond បានរើសផ្លូវថ្មីសម្រាប់ខ្លួនឯងដោយបានចាកចេញពី TV King ដែលធ្លាប់ថតសម្ដែងរយៈពេលជាង ១៥ឆ្នាំមកនេះ៕