ផ្ទុះការភ្ញាក់ផ្អើល! Pancake ត្រៀមដឹកដៃប្អូនប្រុសរូបសង្ហាមកខ្មែរ នៅប៉ុន្មានថ្ងៃខាងមុខ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងមានការភ្ញាក់ផ្អើល ក្រោយផេកផ្លូវការរបស់ភោជនីយដ្ឋាន EDM III Lounge & Restaurant បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កំពូលតារាថៃ Pancake នឹងធ្វើដំណើរមកស្រុកខ្មែរដើម្បីចូលរួមកម្មវិធីជប់លៀងដ៏ធំមួយ។
តាមប្រភពដដែលបានឱ្យដឹងថា Pancake មកស្រុកខ្មែរលើកនេះ ក៏បានដឹកដៃប្អូនប្រុសរូបសង្ហារបស់ខ្លួនមកជាមួយគ្នាផងដែរ ដើម្បីចូលរួមកម្មវិធីជប់លៀងនៅភោជនីយដ្ឋានខាងលើ ដែលប្រព្រឹត្តឡើងនៅរាត្រីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។
អ្នកគាំទ្រវិស័យសិល្បៈថៃ ក៏ដូចជាអ្នកគាំទ្រកំពូលតារាសម្ដែងស្រី Pancake ផ្ទាល់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលផង រំភើបផង ក្រោយទទួលដំណឹងថា Idol របស់ពួកគេនឹងធ្វើដំណើរមកខ្មែរលើកនេះ។ ដ្បិតថាតារាស្រីថៃរូបនេះមិនមែនទើបតែមកកម្ពុជាលើកទី ១ ក៏ដោយ តែកន្លងមកពេលដែលនាងមកដល់ស្រុកខ្មែរ Pancake តែងបង្ហាញអាកប្បកិរិយារួសរាយរាក់ទាក់ដាក់អ្នកគាំទ្រកម្ពុជា ធ្វើឱ្យពួកគេកាន់តែពេញចិត្តចំពោះនាង៕