ផ្ទុះផ្អើលសម្រស់តារាស្រីវ័យ ២១ ឆ្នាំម្នាក់ មុខក្មេងខ្លាំង រហូតគេឱ្យដើរតួជាក្មេងសាលាបឋម
Kim Yoon Hee តារាសម្ដែងវ័យ ២១ ឆ្នាំម្នាក់ ដែលបច្ចុប្បន្ននេះ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនជាច្រើនទៅលើរូបសម្រស់ដ៏ស្រស់ស្អាត និងក្មេងខ្ចីខ្លាំងមិនសមនឹងអាយុសោះឡើយ។
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ មានមហាជនម្នាក់ បានចូលទៅវេទិកាសហគមន៍អនឡាញ និង ធ្វើការបង្ហោះរូបភាពមួយចំនួនអមជាមួយចំណងជើងថា ៖«តារាសម្ដែងស្រីរូបនេះ អាយុខ្ទង់ ២០ ឆ្នាំហើយ ប៉ុន្តែរូបសម្រស់ក្មេងខ្ចីខ្លាំង រហូតនាងត្រូវគេឱ្យដើរតួជាក្មេងស្រីរៀនសាលាបឋម»។
តាមការឱ្យដឹង ការផ្ទុះរូបភាពរបស់តារាសម្ដែង Kim Yoon Hee នោះ គឺយកចេញពីឈុតដែលនាងសម្ដែងក្នុងរឿងមួយដែលមានចំណងជើងថា «A 21-year-old woman and a 13 year-old man met» ដែលជារឿងផលិតដោយ Youtube channel មួយឈ្មោះថា «CheezeFilm»។ ក្នុងរឿងនោះ Kim Yoon Hee ដើរជាតួអង្គក្មេងស្រីសិស្សបឋមម្នាក់ឈ្មោះ Yoon Hee ដែលត្រូវមិត្តរួមថ្នាក់រើសអើង ហើយហៅនាងថា ជាក្មេងសុំទាន។ ក្រោយមក នាងក៏បានជួបជាមួយ Jae Hyuk ដែលជាមិត្តរួមថ្នាក់នាងម្នាក់ដែរ ដែលព្រមជួយនាងពីការរើសអើងមើលងាយដោយមិត្តដទៃ។
ការសម្ដែងរបស់ Kim Yoon Hee បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដែលក្នុងរឿងមួយនេះ រូបសម្រស់របស់នាង អាចសម្ដែងបានទាំងតួអង្គវ័យក្មេងរៀនថ្នាក់បឋម រហូតក្លាយជាសិស្សវិទ្យាល័យបានយ៉ាងល្អបំផុត៕