លាក់ការពិតអស់ ៧ ឆ្នាំ ទីបំផុត Angela Baby ទម្លាយរឿងគេថានាងបន្លំធ្វើរឿងមួយពេលកំពុងថត
កាលពីពេលថ្មីៗនេះ Angela Baby បានចេញមុខបកស្រាយរឿងដែលថានាងធ្វើពុតញ៉ាំអាហារ កាលពី ៧ ឆ្នាំមុន ដោយតារាស្រីរូបនេះបានចេញមកនិយាយត្រង់ៗថា ៖ «នាងនៅតែខឹងមិនទាន់បាត់នោះទេ សូម្បីតែនឹកមកដល់ថ្ងៃនេះ ហើយក៏ជាលើកដំបូងដែរ ដែលបានទម្លាយអារម្មណ៍ពិត»។
ជាមួយគ្នានោះ ការបង្ហាញខ្លួនរបស់ Angela Baby ក្នុងកម្មវិធីកម្សាន្តមួយ កាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលមានសំណួរសួរ «អំពីពាក្យចចាមអារ៉ាមដ៏ធំបំផុតដែលនាងបានជួបប្រទះនៅលើអ៊ីនធឺណេត»។ នៅពេលនោះដែរ តារាស្រីរូបនេះ ហាក់ដូចជាស្ទាក់ស្ទើរក្នុងការឆ្លើយតបចំពោះសំណួរចាក់ដោតទាំងនេះលើនាង។
ទោះជាយ៉ាងណា តារាស្រីរូបនេះក៏បានរំឭករឿងកាលពី ៧ ឆ្នាំមុន ដោយឈុតមួយនោះតួអង្គស្រីត្រូវភ្លក់អាហារ ហើយអ្នកដឹកនាំរឿងបាននិយាយថា មានតែអាហារមួយមុខប៉ុណ្ណោះ។ ដូច្នេះមុនពេលថត នាងអាចញ៉ាំតែបន្តិច និង មិនឱ្យធ្វើខូចរូបរាងអាហារដែលបានរៀបចំនោះទេ។
ភ្លាមនោះ នាងក៏បានធ្វើតាមការណែនាំរបស់អ្នកដឹកនាំសម្ដែង ប៉ុន្តែនាងមិននឹកស្មានថាបន្ទាប់ពីចាក់ផ្សាយឈុតនេះរួច ស្រាប់តែមានពាក្យចចាមអារ៉ាមថាជារឿងធ្វើបន្លំភ្នែក ដូចសាច់រឿងតុក្កតាបានសាយភាយពេញអ៊ីនធឺណេត ធ្វើឱ្យនាងមានការស្តាយក្រោយយ៉ាងខ្លាំង។
ដោយបានបកស្រាយថា នាងបានសម្ដែងក្នុងរឿងញ៉ាំអីច្រើនណាស់ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេត មិនបានចូលមើលទេ រើសមើលចំតែរឿងមួយនេះ ធ្វើឱ្យតារាស្រីរូបនេះដកដង្ហើមធំហួសចិត្ត៕