(វីដេអូ) មិនធម្មតា Lisa, V និង Bogum បង្ហាញមុខនៅក្នុងកម្មវីធីហ្វេសសិនលើកនេះ សឹងផ្អើលអស់ទីក្រុងប៉ារីស
កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកគាំទ្រក៏បានភ្ញាក់ផ្អើលម្តងរួចទៅហើយ នូវការឃើញវត្តមានរបស់តារាល្បីៗទាំង ៣ រូប មាន Lisa, V និង Bogum នៅព្រលានយន្តហោះជាមួយគ្នា ត្រៀមធ្វើដំណើរទៅកាន់ក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកម្មវីធី Men’s Paris Fashion Week របស់ប្រ៊េនល្បី Celine។
យ៉ាងណាមិញ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាទាំង ៣ នាក់ ក៏បានលេចមុខយ៉ាងស្អាតសង្ហានៅក្នុងកម្មវិធីហ្វេសសិននេះហើយ ក្នុងនោះមើលទៅពិតជាប្លែកភ្នែកមិនស្ទើរឡើយ ព្រោះកម្រណាស់ ដែលពួកគេមានមុខនៅក្នុងកម្មវីធីណាមួយជាមួយគ្នាបែបនេះ។
បើមើលទៅការតុបតែងខ្លួនរបស់តារាប្រុសស្រីទាំង ៣ វិញ ពិតជាស្រស់ស្អាតសង្ហាប្រិមប្រិយទាំងអស់គ្នាតែម្តង។ V និង Bogum ក៏សង្ហាប្លែកតាមស្ទីលរៀងខ្លួន ចំណែក Lisa វិញ ក៏ស្អាតដូចគ្នា ក្នុងរ៉ូបខ្លីលើភ្លៅនោះឯង។
លើសពីនេះទៅទៀត តារាទាំង ៣ ក៏បានឈរកៀកកិតជិតស្និទ្ធ ក៏ដូចជាថតរូបបញ្ចេញស្ទីលឡូយៗខ្ជូតៗ ជាមួយគ្នាយ៉ាងសប្បាយរីករាយ មើលទៅពិតជាស័ក្តិសម និង គួរឱ្យរំជួលចិត្ត។ យ៉ាងណាមិញ ចំណែកមហាជនអ្នកគាំទ្រវិញ ក៏ស្ទើរតែលើកគ្នាទាំងក្រុងប៉ារីស សម្រុកទៅកន្លែងកម្មវីធីយ៉ាងច្រើនកុះករសឹងជាន់កគ្នាទៅហើយ ព្រោះតែចង់ឃើញតារាសំណព្វចិត្តជះសម្រស់នៅក្នុងកម្មវីធី។ គិតៗទៅឥទ្ធិលរបស់តារាប្រុសស្រីទាំង ៣ នេះ ពិតជាមិនធម្មតានោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖