កូនប្រុសអាយុបាន ១ ខួប ពេលនេះ Kan ប្រកាសដំណឹងល្អ ភរិយាកំពុងពពោះសមាជិកថ្មីម្នាក់ទៀត
រៀបការមកជាច្រើនឆ្នាំ តារាប្រុស Kan ក៏ទទួលបានកូនប្រុសបណ្ដូលចិត្តម្នាក់ គឺអូន Prom ដោយបច្ចុប្បន្នមានអាយុបាន ១ ខួបហើយ ដែលនាំឱ្យគ្រួសារតារាមួយនេះមានសេចក្ដីសុខទ្វេដង។ សម្រាប់ Kan ពិតជាឪពុកល្អ ប្ដីល្អណាស់ ជារឿយៗតារាប្រុសរូបនេះតែងបង្ហាញពីក្ដីស្រឡាញ់ការយកចិត្តទុកដាក់ចំពោះគ្រួសារណាស់។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែមហាជនអ្នកគាំទ្របានចូលទៅសម្ដែងការអបអរសាទរដល់គ្រួសារលោកគ្រប់ៗគ្នា បន្ទាពីតារាប្រុស Kan បានចេញមកបង្ហោះដំណឹងល្អថា លោកមានសមាជិកថ្មីម្នាក់ទៀតហើយចូលក្នុងគ្រួសារ ខណៈដែលកូនប្រុសបណ្ដូលចិត្តលោកបាន ១ ឆ្នាំ។
តាមរយៈសារនោះ តារាប្រុស Kan បានសរសេរថា ៖ «មានរឿងចង់ប្រាប់គ្រប់គ្នា ពេលនេះក្រុមគ្រួសារ Kan Kantathavorn មានសមាជិកថែមម្នាក់ទៀតហើយ។ រឿងនេះបានលាក់ទុក ៣ ខែមកហើយ តែថ្ងៃនេះសូមបើកបង្ហាញ»។ ទន្ទឹមនឹងនោះ គេក៏ឃើញមានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិចូលរួមត្រេកអរ៕