ក្រោយផ្ទុះរឿងអាស្រូវធ្ងន់ធ្ងរ បាត់មុខជិតកន្លះឆ្នាំ ឥឡូវ Song Ji Ah លេចមុខត្រលប់មកវិញហើយ
Song Ji Ah គឺជាស្រីស្រស់មួយរូបធ្លាប់បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែរូបសម្រស់ក្រោយពីនាងបានលេចមុខនៅក្នុងកម្មវីធី Single Inferno របស់កូរ៉េ ឆ្នាំ ២០២១ កន្លងទៅនេះ។
យ៉ាងណាមិញ បន្ទាប់ពីផ្ទុះល្បីមិនទាន់បានប៉ុន្មាន នៅខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែ Song Ji Ah រូបនេះ បានផ្ទុះរឿងអាស្រូវធ្ងន់ធ្ងរទាក់ទងនឹងការបន្លំប្រើប្រាស់របស់ប្រ៊េនក្លែងក្លាយ ដែលធ្វើឱ្យនាងធ្លាក់ប្រជាប្រិយភាព បាត់មុខទៅវិញយ៉ាងមួយរំពេចតែម្តង។ ក្នុងនោះ នាងបានផ្អាកសកម្មភាពគ្រប់យ៉ាងរបស់ខ្លួន ទាំងការទទួលផ្សព្វផ្សាយពាណិជ្ជកម្ម នឹងការបញ្ចេញវីដេអូនៅតាម Youtube និង ការផុសរូបភាពនៅតាមបណ្តាញ IG ជាដើម។
Song Ji Ah បានបាត់មុខអស់ជិតរយៈពេល ៥ ខែទៅហើយ ទើបតែនៅដើមខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោយពីរឿងអាស្រូវហាក់រសាត់រសាយ នាងក៏បានត្រលប់មកវិញ ឱ្យអ្នកគាំទ្របានឃើញមុខម្តងទៀតហើយ។ ក្នុងនោះ នាងបានផុសរូបនៅតាមបណ្តាញសង្គម ព្រមទាំងវីដេអូនៅ Youtube ជាថ្មី ហើយក៏បានសួរសុខទុក្ខអ្នកគាំទ្រតាមរយៈវីដេអូនោះទៀតផង។
នាងក៏បានទម្លាយទៀតដែរថា មួយរយៈមកនេះ នាងសុខសប្បាយជាធម្មតានោះទេ នាងក៏បានរៀនដឹងពីអ្វីៗផ្សេងជាច្រើនផងដែរ លើសពីនេះ នាងបានផ្លាស់ទៅនៅខេត្តប៊ូសានជាមួយនឹងគ្រួសារដូចគ្នា។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រមួយចំនួន ក៏បានស្វាមគន៍ និង គាំទ្រនាងដូចដើមផងដែរ គេសង្ឃឹមថា នាងនឹងត្រលប់មកវិញ ដើម្បីចាប់ផ្តើមជាថ្មីនោះឯង៕