ល្បី Weir អតីតសង្សារជិតរៀបការ ស្រាប់តែតារាស្រី Bella ទម្លាយប្រាប់រឿងក្នុងចិត្តទាំងនេះឡើង
មកទល់ពេលនេះរឿងរ៉ាវរបស់តារាប្រុស Weir និង គូស្នេហ៍រូបស្រស់ក្រៅសិល្បៈ ហាក់នៅរងំក្នុងចិត្តរបស់មហាជនអ្នកគាំទ្រនៅឡើយទេ ពិសេសថែមទាំងលេចឮដំណឹងថាអ្នកទាំងពីរនឹងត្រៀមចូលរោងការឆាប់ៗថែមទៀតផង។
បើទោះបីជាតារាប្រុស Weir កំពុងតែល្បីផ្តើមស្នេហ៍ថ្មីជាមួយនារីអ្នកមានក្រៅសិល្បៈក៏ដោយ តែបើងាកទៅមើលមហាជនវិញ ពេលនេះក៏កំពុតែចាប់អារម្មណ៍ចំពោះតារាស្រី Bella មិនស្ទើរនោះដែរ ដោយម្នាក់ៗហាក់ចង់ដឹងពីអារម្មណ៍របស់នាងថា នាងនឹងបង្ហាញអារម្មណ៍បែបណាខណៈឮដំណឹងអតីតស្នេហ៍ចាស់កំពុងតែផ្តើមស្នេហ៍ថ្មី ថែមទាំងជិតចូលរោងការបែបនេះ។
ជុំវិញមន្ទឹលក្នុងចិត្តរបស់មហាជននេះដែរ ថ្មីៗនេះតារាស្រី Bella ក៏បានទម្លាយអារម្មណ៍ពិតនៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ ក្រោយឮដំណឹងអតីតគូស្នេហ៍កំពុងតែត្រៀមចូលរោងការជាមួយស្នេហ៍ថ្មីថា នាងក៏ទើបតែបានដឹងដំណឹងមួយនេះស្របពេលមហាជនដឹងដូចគ្នា តែទោះជាយ៉ាងណានាងក៏នៅតែត្រេកអររាល់ដំណឹងល្អរបស់អតីតសង្សារ ឱ្យតែគេមានក្តីសុខ នាងត្រេកអរជានិច្ច ព្រោះមិនថារឿងអ្វីនោះទេ នាង និង អតីតសង្សារមានបំណងល្អជាមួយគ្នារហូត ពោលគឺនៅរាប់អានគ្នាធម្មតា៕