អីយ៉ាស់! Sprite ចេញមុខទម្លាយឥតលាក់ ពីរឿងបេះដូង ក្នុងវ័យ ១៦ ឆ្នាំ
នៅវ័យត្រឹមតែ ១៦ ឆ្នាំ ប៉ុន្តែកំលោះតូច Sprite អាចធ្វើឱ្យរង្គោះរង្គើវិស័យសិល្បៈរបស់ថៃបាន ដោយសារតែប្រជាប្រិយភាពយ៉ាងសម្បើមរបស់គេ ដែលបានមកពីសមត្ថភាពខាងច្រៀងរ៉េបយ៉ាងសម្បូរបែបនោះ។
យ៉ាងណាមិញ ថ្មីៗនេះ កំលោះ Sprite ក៏បានឡើងកម្មវីធីសម្ភាសមួយឈ្មោះ WOODY SHOW ផងដែរ។ ក្នុងនោះ គេបានទម្លាយពីរឿងរ៉ាវជីវិតរបស់ខ្លួនជាច្រើន ដែលមានទាំងការតស៊ូក្នុងវិស័យសិល្បៈតាំងពីដើមរហូតមកដល់ពេលនេះ ព្រមទាំងរឿងរ៉ាវបទពិសោធផ្សេងៗទៀតដូចគ្នា។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍នោះ Sprite ក៏បានទម្លាយរឿងរបស់ខ្លួនទៀតផង ដែលធ្វើឱ្យគេរំជួលចិត្តយ៉ាងខ្លាំង ក្រោយពីបានឮ។ ក្នុងនោះ Sprite បានឱ្យដឹងថា ចំពោះរឿងបេះដូង ខ្លួនកំពុងតែនិយាយលេងមើលចិត្តជាមួយគេខ្លះ តែមិនហៅថាសង្សារនោះទេ ម្យ៉ាងខ្លួនក៏មិនសូវចាប់អារម្មណ៍ជាមួយនឹងរឿងនេះប៉ុន្មានទេនៅពេលនេះ ព្រោះរវល់ខំប្រឹងរកលុយចិញ្ចឹមឪពុកម្តាយសិន។ អ្វីដែលសំខាន់ ខ្លួនមកនៅត្រង់ចំណុចសព្វថ្ងៃនេះ ក៏ព្រោះតែចង់រកលុយឱ្យឪពុកម្តាយតែម្យ៉ាងគត់ ទើបមិនទាន់បានគិតរឿងផ្សេងនោះទេ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជារំជួលចិត្តមិនតិចនោះទេ ក្រោយពីបានឮសម្តី Sprite ហើយក៏មិននឹកស្មានគេជាកូនកតញ្ញូ ទាំងដែលនៅវ័យក្មេងបែបនេះឡើយ៕