វណ្ណដា ទម្លាយគន្លឹះមួយ ដើម្បីស្ដាប់បទចម្រៀងក្នុងអាល់ប៊ុម Skull2 ឱ្យកាន់តែមានគុណភាព
ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ អាល់ប៊ុម Skull 2 របស់ វណ្ណដា បានចេញជាផ្លូវការក្នុង Spotify និង Apple Music ចំនួន ១៥ បទកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។
យ៉ាងណាមិញ ប្រមាណជាជិត ២ ម៉ោងមុននឹងអាល់ប៊ុមត្រូវបានចេញ វណ្ណដា បានបង្ហោះរូបភាព poster មួយសន្លឹកពីគន្លឹះនៃការស្ដាប់ «អាល់ប៊ុម SKULL 2 រដូវកាលទី ១» ដើម្បីទទួលបានគុណភាពក្នុងអាល់ប៊ុមមួយនោះ។
ក្នុង Poster មួយនោះលោកបានបែងចែកជាពីរផ្នែកគឺ «Damn that hurts! You should take a break!» ភាគច្រើនជាបទ Sad ហើយរៀបរាប់អំពីជីវិតដែលលោកបានតស៊ូកន្លងមក។ រីឯមួយផ្នែកវិញទៀតគឺ «Bring the beat back!» ដែលជាបទចម្រៀងញាក់សប្បាយៗ។
ក្នុងផ្នែកខាង «Damn that hurts! You should take a break!» មានចំនួន ៨ បទ ក្នុងអាល់ប៊ុម Skull 2 រួមមាន ៖ បទ «ពេលខ្លះ» បទ «Skull Island» បទ «ឈាមខ្មែរ» បទ «រង្វង់ក្រចក» បទ «Life is a game» បទ «យល់សប្ដិទាំងថ្ងៃ» បទ «ស្រមៃទាំងយប់» និង បទ «រសជាតិយ៉ាងម៉េច»។
ដោយឡែក ក្នុងផ្នែក «Bring the beat back!» វិញ មានចំនួន ៧ បទ ដែលមានដូចជា បទ «បូកគីឡូ» បទ «Daddy Da» បទ «Catch me if you can» បទ «Young Man» ដែល ft ជាមួយ OG BOBBY បទ «ជណ្ដើរយន្ត» បទ «King» និង បទ« CODA»។
ក្នុងចំណោមបទទាំង ១៥ នេះក្នុងអាល់ប៊ុម SKULL 2 តើបទមួយណារបស់ វណ្ណដា ដែលដក់ជាប់ក្នុងខួរក្បាលរបស់ប្រិយមិត្តជាងគេ?