ទីបំផុត! Jooy និង ប្តី ដាច់ចិត្តទម្លាយភេទកូនដំបូងហើយ មើលទៅអ្នកទាំងពីរមានក្តីសុខណាស់
ចាប់តាំងពីប្រកាសដំណឹងថាទទួលបានកូនដំបូងចូលមកក្នុងគ្រួសារភ្លាម តារាស្រី Jooy និង គ្រួសារ ហាក់មានស្នាមញញឹមពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងឡើង ដោយទន្ទឹងរង់ចាំថ្ងៃដែលក្មេងតូចដំបូងនឹងចូលមកកាន់គ្រួសារនាពេលខាងមុខនេះ។
ក្រោយបង្ហើបដំណឹងល្អមួយនេះមិនទាន់ធ្វើឱ្យអ្នកគាំទ្របាត់រំភើបផង ស្រាប់តែថ្មីៗនេះគូស្វាមីភរិយាមួយគូនេះ បានទម្លាយភេទកូនដំបូងតាមរយៈការថតជាឃ្លីបវីដេអូធ្វើឱ្យមហាជននាំគ្នាទស្សន៍ទាយទាំងបុកពោះព្រោងព្រាត ដែលអ្នកខ្លះក៏ទាយថាជាប្រុស ខ្លះទៀតថាជាកូនស្រី ចុងក្រោយភរិយាស្វាមីមួយគូនេះក៏បានទម្លាយទាំងទឹកមុខរំភើប និង ញាប់ញ័រថា ទីបំផុតក្មេងតូចដែលនឹងត្រៀមចូលមកក្នុងគ្រួសាររបស់អ្នកទាំងពីរនាពេលខាងមុខនេះ គឺជាកូនប្រុស។
យ៉ាងណាមិញ បើងាកទៅមើល DJ Push ដែលជាស្វាមី បន្ទាប់ពីបានជ្រាបភេទកូនក្នុងផ្ទៃរបស់ភរិយាភ្លាម លោកប៉ារូបនេះបានបង្ហាញអារម្មណ៍អរកខិបកខុប ពិសេសអង្គុយញញឹមបិទមាត់មិនជិតនៅមុខកាមេរ៉ាតែម្តង៕