(វីដេអូ) លី ប៊ីលី បេក្ខភាព Cambodian Idol បកស្រាយបទជាភាសាថៃ បានយ៉ាងពីរោះ
បេក្ខភាព Cambodian Idol រដូវកាលទី ៤ លី ប៊ីលី កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៅលើទេពកោសល្យផ្នែកសិល្បៈរបស់លោក ព្រោះបើតាមរយៈការបង្ហាញសមត្ថភាពរបស់លោកនៅលើឆាកប្រកួតនាពេលកន្លងមក ប៊ីលី ធ្វើបានយ៉ាងល្អធ្វើឱ្យគណៈកម្មការលើកសរសើរមិនដាច់ពីមាត់។
ពិតណាស់ លី ប៊ីលី មានវ័យក្មេងនៅឡើយ ប៉ុន្ដែរូបគេមានទេពកោសល្យអាចលេងហ្គីតាបានយ៉ាងល្អ ហើយបើក្រឡេកទៅលើចំណេះដឹង និង សមត្ថភាពច្រៀងវិញ ប៊ីលី អាចបកស្រាយបទចម្រៀងទាំងភាសាខ្មែរ និង ភាសាអង់គ្លេសបានយ៉ាងពីរោះគួរឱ្យសរសើរ។
ក្រៅពីមានទេពកោសល្យអាចច្រៀងទាំងភាសាជាតិ និង អង់គ្លេស ថ្មីៗនេះ ប៊ីលី បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយកំលោះសង្ហារូបនេះ បកស្រាយបទចម្រៀង Cover ជាភាសាថៃយ៉ាងពីរោះដែលមានចំណងជើង «Rohk Glua Fon» ធ្វើឱ្យទស្សនិកជនទទួលបានអារម្មណ៍ថ្មី ប្លែកមួយបែបទៀត។ សូមទស្សនាវីដេអូ ៖