ញាក់! ខួបកំណើតភរិយាចូលវ័យ ៤០ ឆ្នាំនេះ Siwat លេងមួយអស់ដៃ ឃើញហើយគួរឱ្យក្នាញ់
វាមិនមែនជារឿងដែលប្លែកនោះទេ ដែលមហាជនជាច្រើនស្រឡាញ់ និង សរសើរតារាស្រី Amy មិនដាច់ពីមាត់ពីសម្រស់ផូរផង់របស់នាង ព្រោះបើទោះបីជារៀបការរួចហើយក៏ដោយ តែបើគន់មើលពីសម្រស់នាងយូរៗទៅ ឃើញថាហាក់មិនចាញ់ក្មេងៗស្រករក្រោយឡើយ។
តួយ៉ាងកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ដែលត្រូវជាថ្ងៃកំណើតគម្រប់អាយុ ៤០ ឆ្នាំរបស់តារាស្រី Amy បើទោះបីជាវ័យចូលដល់ខ្ទង់ ៤ ហើយក៏ដោយ តែសម្រស់របស់នាងនៅស្អាត និង សាច់ចាំដដែល ស្ទើរតែធ្វើឱ្យអ្នកគាំទ្រមើលចង់ភ្លឹក។
លើសពីនេះទៅទៀតនោះ អាចនិយាយបានថាថ្ងៃពិសេស Amy ឆ្នាំនេះ ជារាត្រីពណ៌ផ្កាឈូកក៏ថាបាន ព្រោះបើងាកទៅមើលស្វាមីរបស់នាង គឺលោក Siwat វិញ ក៏ស្លៀកពាក់ពណ៌ផ្កាឈូកដូចទៅនឹងភរិយាដែរ ពិសេសថែមទាំង Surprise និង បង្ហាញភាពផ្អែមល្ហែមដាក់ភរិយានៅចំពោះមុខមនុស្សជាច្រើន ដោយមិនខ្វល់អ្នកណាលួចច្រណែនទៀតផង៕