ដល់.កហើយ! វណ្ណដា បង្ហោះរូបបែប Solo trip ម្ដង អ្នកគាំទ្រយកទៅធ្វើជា Meme សើចព្រាត
កំពូលតារារ៉េបប្រចាំប្រទេសកម្ពុជាលោក វណ្ណដា ត្រូវបានមហាជនភាគច្រើនចាប់អារម្មណ៍ថា លោកតែងតែមានទឹកមុខបែបមាំ ម៉ឺងម៉ាត់ នៅពេលដែលលោកឡើងសម្ដែងនៅក្នុង MV របស់ខ្លួននាពេលកន្លងមក។
យ៉ាងណាមិញ ថ្មីៗនេះ វណ្ណដា បានបង្ហោះរូបភាពចំនួន ៩ សន្លឹក ដែលសុទ្ធសឹងជារូបដែលលោកថតម្នាក់ឯងធ្វើមុខស្មើៗ នៅឯរីស៊តមួយកន្លែង ក្នុងខេត្តកំពត។
ដោយឃើញរូបភាពរបស់ កំពូលតារារ៉េប វណ្ណដា មានទឹកមុខស្មើៗ អមដោយការចាប់ប្លង់ថតប្លែកៗនោះ បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រ បានកាត់តរូបភាពទាំងនោះជាប្រភេទ Meme បែបកំប្លែងៗ និងបន្ថែម Caption លាយឡំនឹងសំណើចយកទៅបង្ហោះចែកចាយ ធ្វើឱ្យផ្ទុះសំណើចព្រាតពាសពេញបណ្ដាញសង្គម។
ចង់ដឹងរូបភាពទាំងនោះមានភាពកំប្លុកកំប្លែងយ៉ាងណា សូមទស្សនារូបភាព Meme ទាំងនោះខាងក្រោម៖
ប្រភព៖ ហេ្វសបុក