ឈុតខ្សែ-ក និង ក្រវិល Baifern ពាក់តូចៗសោះ តែតម្លៃវិញដឹងហើយចង់ទន់ជង្គង់
Baifern Pimchanok តារាសម្តែងស្រីដែលមានវ័យ ២៩ ឆ្នាំបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឹតាមរយៈរឿងល្បីជាច្រើន ជាពិសេសខ្សែភាពយន្តខ្នាតធំដែលមានដូចជា «Crazy Little Thing Called Love», «Friendzone», និង «The Con-Heartist» ជាដើម។
ថ្មីៗនេះ Baifern បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកស្លៀកឈុតពណ៌ផ្ទៃមេឃ ជាមួយគ្រឿងអលង្ការលម្អកាយយ៉ាងស្រស់ស្អាត។
គេបានរកឃើញថាឈុតគ្រឿងអលង្ការដែល Baifern ពាក់នោះមានជាយីហោពេជ្រប្រណីតម៉ាកល្បីរបស់ អ៊ីតាលី Bvlgari ដែល៖
– ខ្សែកពេជ្រ Bvlgari Turquoise, Onyx & Diamond Divas Dream Pendant Necklace តម្លៃ ៧ ០៥០ ដុល្លារ
– ក្រវិល Bvlgari Turquoise, Onyx & Diamond Divas Dream Drop Earring តម្លៃ ១៣ ៦០០ ដុល្លារ
សរុបមួយឈុតនេះតម្លៃ ២០ ៦៥០ ដុល្លារ៕