ទៀតហើយ! Mik ផ្ទុះរឿងអាស្រូវស្នេហ៍ជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ឥលូវនេះ លោក ដាច់ចិត្តទម្លាយការពិតគួរឱ្យភ្ញាក់ផ្អើល
មហាជនមួយចំនួនមុខជាបានស្គាល់ច្បាស់ហើយលោក Mik Thongraya តារាប្រុសវ័យ ២៩ ឆ្នាំ ដែលជាកូនកាត់ថៃ-ដាណឺម៉ាក មានមុខមាត់ស្រស់សង្ហា ជាពិសេសមានទេពកោសល្យ និងសមត្ថភាពសម្តែងគួរឱ្យស្ងើចសរសើរ។
បើនិយាយពីរឿងបញ្ហាបេះដូង គេសង្កេតឃើញថាតារាប្រុសរូបនេះ ហាក់ផ្ទុះរឿងអាស្រូវជាញឹកញាប់ ក្រោយបែកបាក់ស្នេហាជាមួយតារាស្រី Bow Maylada។
ថ្មីៗនេះដែរ Mik ត្រូវបានផ្ទុះចចាមអារ៉ាមជាថ្មី ថាខ្លួនកំពុងសំងំលួចលាក់ស្នេហាជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដោយបិទបាំងមហាជនយ៉ាងអាថ៌កំបាំង។
យ៉ាងណាមិញ ជុំវិញបញ្ហាអាស្រូវនេះ ពេលនេះតារាប្រុស Mik បានចេញមុខឆ្លើយតបបញ្ជាក់ច្បាស់ៗថា៖ «មិនពិតទេ! រឿងនេះខ្ញុំក៏ធ្លាប់ឮគេខ្សឹបខ្សៀវ តែខ្ញុំហ៊ាននិយាយថាវាមិនមែនជាការពិតសោះឡើយ ដោយបង Pu គឺជាអ្នកគ្រប់គ្រងយ៉ាងល្អ ថែមទាំងជាអ្នកពិភាក្សាល្អទៀត ជាពិសេសពេលឃើញនារីៗណាគួរឱ្យស្រឡាញ់ គាត់តែងមកកេះប្រាប់ជាញឹកញាប់»។
«បើនិយាយពីរឿងក្តីស្រឡាញ់ ឬការប្រើជីវិត គឺខ្ញុំជាអ្នកកំណត់ និងគ្រប់គ្រងដោយខ្លួនឯង មិនមានការបង្ខិតបង្ខំ ឬបញ្ជាពីអ្នកគ្រប់គ្រងទេ ហើយសុំបញ្ជាក់ទៀតថា ពេលទៅធ្វើការគឺខ្ញុំតែងនាំអ្នកគ្រប់គ្រងទៅជាមួយគ្រប់ពេល។ បង Pu មិនត្រឹមជាអ្នកគ្រប់គ្រងខ្ញុំទេ តែជាបងស្រីម្នាក់ ដែលនិយាយទៅអាចថាលើសបងស្រីទៅទៀត គាត់ដូចជាម្តាយម្នាក់ចឹង ដែលគាត់មើលថែខ្ញុំតាំងពីអាយុ ១៦មកម្ល៉េះ ហើយគាត់ជាមិត្តភក្តិរបស់បង Yui Chiranan ថែមទៀត។ ច្បាស់ណាស់ថាពួកយើងមិនដូចការលើកឡើង ហើយក៏មិនមានការបង្ខំឱ្យទាក់ទងស្នេហាជាមួយនរណានោះឡើយ បើខ្ញុំពេញចិត្តអ្នកណាខ្ញុំជាអ្នកទៅរកគេដោយខ្លួនឯង»៕