កូន ២ ហើយ! Grace Chan ចាយរាងណាស់ស្លៀកឈុតប៊ីគីនី ជប់លៀងថ្ងៃខួបកំណើតពួកម៉ាក ទាក់ភ្នែកអស់ទាស់
កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ អតីតតារាសម្ដែងស្រីហុងកុង Grace Chan បានចូលរួមកម្មវិធីជប់លៀងខួបកំណើតជាមួយនឹងមិត្តភក្តិ។ ក្នុងកម្មវិធីជប់លៀងនេះដែរ បវរកញ្ញាហុងកុងឆ្នាំ ២០១៣រូបនេះ និងមិត្តភក្តិរបស់នាង បានស្លៀកក្នុងឈុតប៊ីគីនីបង្កើនពេលវេលាដ៏រីករាយ ឈានចូលវ័យ ៣១ឆ្នាំ។
ជាមួយគ្នានោះ តារាស្រីរូបនេះក៏បានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់របស់នាងដែរថា នាងពិតជាព្រួយបារម្ភខ្លាំងនៅពេលដែលនាងមានវ័យ ៣០ឆ្នាំ។ ក្នុងរយៈពេល ១០ឆ្នាំមកនេះ នាងបានផ្តោតលើគ្រួសារតូចរបស់នាង ដោយបានផ្អាកសម្ដែងក្នុងអាជីពសិល្បៈ។
ទោះជាយ៉ាងណា នាងក៏បានដឹងថានាងជាមនុស្សពេញវ័យមានគំនិតចាស់ទុំច្រើន។ ដូច្នេះទើបនាងដឹងថា ការធ្វើឱ្យមានតុល្យភាពការងារ និងទំនាក់ទំនង ហើយចំណាយពេលរីករាយជាមួយគ្រួសារ គឺសំខាន់ណាស់។
យ៉ាងណាមិញ ចូលដល់វ័យ ៣១ឆ្នាំ តារាស្រីរូបនេះបាននិយាយថា៖ «ខ្ញុំមិនប្រាថ្នាឱ្យមានលុយហូរចូលច្រើនទេ ប៉ុន្តែខ្ញុំគ្រាន់តែសង្ឃឹមថាគ្រួសារទាំងមូលបាននៅជាមួយគ្នា និងមានសុខភាពល្អ»។
គួររំឭកផងដែរថា Grace Chan នាងបានរៀបការជាមួយនឹងតារាសម្ដែងប្រុស Kevin Cheng ក្នុងឆ្នាំ ២០១៨ ទោះបីអ្នកទាំងពីរមានអាយុខុសគ្នាជា ២២ឆ្នាំក៏ដោយ។ ប៉ុន្តែក្រោយរៀបការបាន ៧ឆ្នាំ ពួកគេបានមានកូន ២នាក់ សាងសុភមង្គលជាមួយគ្នាយ៉ាងមានក្តីសុខ។ បច្ចុប្បន្ននេះ Grace Chan បានផ្តោតលើការរកស៊ីផ្នែកគ្រឿងសំអាង និងជាអ្នកផលិតកម្មវិធីទូរទស្សន៍៕