ញាក់! Yoyo Chen ចាយរាងមួយទំហឹងនៅវ័យ ៤០ឆ្នាំ ថតផ្សាយឱ្យផលិតផលដើមទ្រូង
តារាសម្ដែងស្រីហុងកុង Yoyo Chen ចូលដល់វ័យ ៤០ឆ្នាំ ឃើញថានាងកាន់តែមានភាពក្លាហានក្នុងការបង្ហាញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយកាលពីឆ្នាំ ២០២១ តារាស្រីរូបនេះបានឈ្នះពានរង្វាន់ «តារាសម្ដែងស្រីឆ្នើម» ក្នុងព្រឹត្តិការណ៍ Taiwan Celebration Awards ហើយនាងក៏មានឱកាសយកបានតំណែងតួឯកស្រី ក្នុងរឿងភាគថ្មី «After Marriage» ផងដែរ។
ពិតណាស់ Yoyo នាងគឺជាតារាសម្ដែងស្រីហុងកុងមួយរូប ដែលប្រសប់ថែរក្សារាងឱ្យនៅតែស្អាត បើទោះជានាងមានគ្រួសារមានកូនហើយក៏ដោយ។ រយៈពេលច្រើនឆ្នាំមកនេះ រូបរាងរបស់ Yoyo ស្ទើរតែមិនប្រែប្រួលនោះទេ ទាំងស្បែក និងសម្រស់ រហូតដល់តារាស្រីរូបនេះបានក្លាយជាតារាតំណាងថតផ្សាយពាណិជ្ជកម្មឱ្យផលិតផលពង្រីកដើមទ្រូងដល់ទៅ ៤ឆ្នាំ។ ហើយក្នុងការថតបង្ហាញលើកនេះ តារាស្រីរូបនេះបានប្រលែងខ្លួនក្នុងឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញសាច់សខ្ចី រាងស្រឡូនស្អាត។
ជាមួយគ្នានោះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានចូលមកបញ្ចេញមតិសរសើរលើរូបសម្រស់របស់តារាស្រីរូបនេះ ព្រោះរង្វង់ចង្កេះ និងដៃជើងស្រឡូនស្អាតរបស់នាង មានទាក់ទាញបំផុតមិនអាចប្រកែកបាន៕