ធ្លាយដំណឹងថា Patricia អាចនឹងបានថ្លៃទឹកដោះ ខ្ទង់រយលានពី Note Vises ព្រោះមូលហេតុនេះ
កាលពីពេលថ្មីៗនេះ គូស្នេហ៍តារាស្រីថៃមួយគឺ តារាសម្ដែងស្រី Patricia Good និង សង្សារហាយសូរ Note Vises បានធ្វើឱ្យមហាជរំភើបចិត្ត និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយពីលោក Note លុតជង្គង់បំពាក់ចិញ្ចៀនពេជ្រសុំតារាស្រី Patricia Good រៀបការ។
បន្ទាប់ពីបំពាក់ចិញ្ចៀនឱ្យគ្នាមក មហាជនក៏តែងចោទសួរជារឿយៗផងដែរថា តើពេលណាអ្នកទាំងពីរនឹងព្រមកាន់ដៃគ្នាចូលរោងការ? យ៉ាងណាមិញ ដ្បិតមានសំណួរមកជាហូរហែ តែគេពុំទាន់ឃើញសាមីខ្លួនចេញទម្លាយឡើយពីពេលវេលារៀបការពិតប្រាកដនោះ។
ជាការពិតណាស់ បើនិយាយរឿងរៀបការមហាជនច្បាស់សន្មត់មុនហើយថា តារាស្រី Patricia Good នឹងទទួលបានតម្លៃបណ្ណាការមិនទាបជាង ១០០ លានឡើយ ដោយហេតុថា លោក Note Vises គឺជាវង្សត្រកូលអភិជន មានលុយរាប់លានដុល្លារ។
ម៉្យាងវិញទៀត គេចាំបានថា កាលដែលលោក Nott Visrut ជាបងប្រុសបង្កើត បានរៀបការជាមួយកំពូលតារាស្រី Chompoo នោះ គេឃើញថា តារាស្រី Chompoo ទទួលបានបណ្ណាការសរុបរហូតដល់ ១០៨ លានបាតឯណោះ (ប្រមាណជាជិត ៣ លានដុល្លារ)។ ដូច្នេះ ដល់វគ្គរៀបការលោក Nott Vises វិញម្តង ប្រហែលជាបណ្ណាការប្រគល់ជូនកូនក្រមុំក៏មិនតិចជាងហ្នឹងដែរ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនប៉ុណ្ណោះ ពោលគឺវាមិនទាន់ជាដំណឹងច្បាស់ ១០០ ភាគរយនៅឡើយទេ មានតែរង់ចាំមើលជាក់ស្ដែងប៉ុណ្ណោះ៕