ពេជ្រ ចរណៃ បង្ហាញស្នាមសាក់ និង អត្ថន័យដ៏សំខាន់នៃយ័ន្តចារលើខ្លួន
មហាជននិយមតាមដាន និង គាំទ្រតារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ ប្រាកដជាបានជ្រាបហើយថា កញ្ញាមិនត្រឹមតែមានអាជីពនៅក្នុងវិស័យសិល្បៈតែម្យ៉ាងនោះទេ តែកញ្ញា ពេជ្រ ចរណៃ ក៏ជាកីឡាករិនីគុនល្បុក្កតោមួយរូបផងដែរ។
ក្នុងនោះ កញ្ញា ពេជ្រ ចរណៃ ត្រូវបានមហាជនចាប់ក្រសែភ្នែកទៅលើការបង្ហាញក្បាច់គុនល្បុក្កតោរបស់កញ្ញា ដោយកន្លងមកនាងតែងបង្ហាញនៅក្នុងការសម្តែង ក៏ដូចជានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជាដើមនោះ។ លើសពីនោះ មិនត្រឹមជាតារាសម្តែងនោះទេ កញ្ញា ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់គុនល្បុក្កតោមួយរូបផងដែរ។
ដោយឡែក មិនត្រឹមតែការបង្ហាញជារឿយពីគុនល្បុក្កតោតែមួយនោះទេ តែតារាសម្តែងស្រីពោរពេញដោយទេពកោសល្យរូប ក៏តែងតែបង្ហាញនូវវប្បធម៌ អរិយធម៌ និង កេរ្តិ៍ដំណែលផ្សេងៗជាច្រើនទៀតរបស់ដូនតាខ្មែរបង្ហាញទៅកាន់ពិភពលោកថែមទៀតផង។
ជាក់ស្តែង ថ្មីៗនេះកញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហាញរូបភាពស្នាមសាក់ ចារយ័ន្តនៅលើស្មារបស់នាង ព្រមទាំងបានលើកយកនូវការបញ្ជាក់ច្បាស់ៗពីអត្ថន័យនៃយ័ន្តរបស់ខ្មែរមកបង្ហាញនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ រហូតធ្វើឱ្យអ្នកគាំទ្របានសរសើរដល់រូបនាងជាច្រើន។
ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍បន្ទាប់ពីការបញ្ជាក់ពីអត្ថន័យនៃការចារយ័ន្តខ្មែរយ៉ាងច្បាស់នោះដែរ កញ្ញា ពេជ្រ ចរណៃ ក៏បានបន្ថែមទៀតថាមូលហេតុថា នាងចារយ័ន្តបុរាណខ្មែរនៅលើខ្លួននេះ ក៏ព្រោះតែចិត្តចង់ថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ ស្នាដៃ ដូនតាខ្មែរ ហើយឱ្យតែជា វប្បធម៌ខ្មែរ កេរមរតខ្មែរ ស្នាដៃដូនតាខ្មែរ ខ្ញុំនិងថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ ទាំងអស់៕