ស្ងាត់ៗមិនមាត់! Nune វឹងទៅតាមស្វាមីដល់ក្រៅប្រទេស ធ្វើរឿងរំភើបនេះ
រំឭកដល់ឈ្មោះតារាស្រី Nune Woranuch អ្នកណាៗក៏ស្គាល់នាងដែរថាជាតារាសម្តែងស្រីល្បីជួរមុខម្នាក់ ជាពិសេសនាងក៏ជាតារាស្រីដែលមានសំណាងបានស្វាមីយល់ចិត្ត និង ជាអ្នកមានលំដាប់ប្រទេសថែមទៀតផង។
លើសពីនេះទៅទៀតនោះ បើក្រឡេកមកមើលពីជីវិតគូរបស់នាង និង លោក Tod ដែលជាស្វាមីវិញ បើទោះបីអ្នកទាំងពីររៀបការជាមួយគ្នាអស់ជាង ១១ ឆ្នាំហើយក្តី តែហាក់បីមិនសូវបង្ហាញរូបភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមឱ្យអ្នកគាំទ្របានឃើញនោះឡើយ នាពេលកន្លងមកនេះ។
ដោយឡែក ថ្មីៗនេះតារាស្រីរូបនេះកំពុងតែធ្វើអ្នកគាំទ្រលួចច្រណែនស្ទើរគ្រប់គ្នា ខណៈបានឃើញនាងស្អិតល្មួតជាមួយស្វាមីខ្លាំង ព្រោះស្ងាត់ៗនាងជិះយន្តហោះទៅគាំទ្រស្វាមីរបស់នាងប្រណាំងឡានដល់ក្រៅប្រទេស។ ជុំវិញរូបភាពគូមួយសន្លឹកនេះ បើទោះបីជាមើលទៅសាមញ្ញ តែពិតមានភាពកក់ក្តៅខ្លាំងចំពោះស្វាមីភរិយារបស់អ្នកទាំងពីរ ពោលគឺអាចនិយាយបានថាជារូបភាពកម្រណាស់ទម្រាំរូបភាពគូផ្អែមល្ហែមលិចឡើងម្តងៗ៕