ប្រពន្ធខ្ទាតពោះធំបន្តិច ស្វាមី កែវ ចាន់និមល កាន់តែថ្នម នាំនាងដើរលេងផ្គាប់ចិត្តសឹងគ្រប់យ៉ាង
ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល កំពុងពពោះកូនទី ២ នៅក្នុងផ្ទៃប្រមាណជាង ៤ ខែហើយគឺជាកូនប្រុស ខណៈចំណងអាពាហ៍ពិពាហ៍រវាងនាង និង ស្វាមី ទទួលបានកូនស្រីធំពេញវ័យម្នាក់អាយុ ១១ ឆ្នាំរួចទៅហើយ។
ពេលនេះទំហំផ្ទៃពោះរបស់ពិធីការិនី កែវ ចាន់និមល កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងក៏ចាប់ផ្ដើមចេះថ្នមខ្លួន ដោយលែងសូវទទួលការងារមមាញឹកដូចកាលពីមុនទៀត ហើយថ្មីៗនេះនាង និង ស្វាមី ព្រមទាំងកូនស្រីបណ្ដូលចិត្ត បាននាំគ្នាធ្វើដំណើរទៅកម្សាន្តនៅទឹកដីសហរដ្ឋអាមេរិក ប្រើជីវិតយ៉ាងរីករាយបំផុត។
ទន្ទឹមនឹងនោះ កែវ ចាន់និមល ក៏ត្រូវបានស្វាមីកាន់តែស្រឡាញ់យកចិត្តទុកដាក់ទ្វេដងផងដែរ ជាពិសេសពេលទំហំផ្ទៃពោះកាន់តែខ្ទាតធំ ស្វាមីតារាស្រីរូបនេះកាន់តែមើលថែតាមយកចិត្តភរិយាសឹងមិនចន្លោះឡើយ ដែលធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីសំណាងតារាស្រីរូបនេះជាខ្លាំង៕