មហាជនស្ទុះការគាំទ្រឡើងវិញ ក្រោយឃើញ ឌីជេ ឡាយអិន ចេះទទួលស្គាល់កំហុស
ជឿជាក់ថាទស្សនិកជនដែលស្រឡាញ់គាំទ្រវិស័យសិល្បៈភាគច្រើនប្រាកដជានៅចាំលោក ហែម បូរិទ្ធ ហៅ ឌីជេ ឡាយអ៊ិន ដែលធ្លាប់ជាពិធីករដ៏មានប្រជាប្រិយភាពមួយរូបមិនខាន ដោយកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និង រក្សាទុកអាវុធខុសច្បាស់។
បន្ទាប់ពីបាត់មុខអស់រយៈពេលជិត ៣ ឆ្នាំ ឌីជេ ឡាយអ៊ិន បានឱ្យដឹងថាលោកបានចេញពីពន្ធនាគារតាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ ហើយក្នុងនោះលោកក៏តែងបង្ហោះសកម្មភាពផ្សេងៗនៅក្នុងគណនីហ្វេសប៊ុកថ្មីរបស់លោក តែមហាជនមិនសូវចាប់អារម្មណ៍ ទើបតែនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ឌីជេ ឡាយអ៊ិន បានបង្ហាញមុខជាថ្មីនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកបានប្រកាសដឹងកំហុស និង បានសុំការអភ័យទោសពីសំណាក់ទស្សនិកជន ព្រោះថាលោកនៅមានកូន ៣ នាក់ទៀតជាកម្លាំងចិត្ត ហើយពួកគេក៏សូមឱ្យលោកក្រោកឡើងតស៊ូកសាងកិត្តិយសឡើងវិញ។
ក្នុងនោះដែរ ក្រោយពីបានបង្ហោះសារសុំអភ័យទោសពីមហាជន និង បានដឹងកំហុសរបស់ខ្លួនផងនោះ ឌីជេ ឡាយអិន ក៏ត្រូវបានមហាជនអ្នកគាំទ្របានចូលរួមលើកទឹកចិត្ត និង រីករាយដែលលោកបានដឹងកំហុស។ ជាងនេះទៅទៀត គឺមហាជននៅតែបន្តគាំទ្ររូបលោក ក្នុងការកែប្រែខ្លួន និង ចូលមកកាន់វិថីសិល្បៈវិញ៕