មហាជនសង្ស័យ អតីតប្តី Angela Baby ធ្វើខួបយ៉ាងអភិជនឱ្យមិត្តស្រីថ្មី ក្រោយលេចដំរួយនេះ
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ តារាសម្ដែងប្រុស Huang Xiaoming បានសម្រេចលែងលះគ្នាជាមួយនឹងតារាសម្ដែងស្រី Angela Baby កាលពីខែមករា ឆ្នាំ២០២២។ ក្រោយមកក៏មានការទម្លាយថា លោកមានស្នេហាសម្ងាត់ជាមួយនឹង Ye Ke ជាតារាល្បីនៅលើអ៊ីនធឺណេត ប៉ុន្តែភាគីទាំងពីរមិនដែលបានសារភាពនោះទេ។
ជាក់ស្ដែង ថ្មីៗនេះ Ye Ke ក៏បានធ្វើពិធីខួបកំណើតរបស់នាង ហើយបានបង្ហោះរូបថតពិធីខួបកំណើតដ៏ប្រណិតយ៉ាងអភិជននៅលើបណ្តាញសង្គម Weibo។ ក្នុងនោះ ក៏បានឃើញកាតជូនពរខួបកំណើតដែលត្រូវបានគេប្រទះឃើញ សរសេរថា៖ «M love KeKe» ដែលគេសង្ស័យថាជា Huang Xiaoming គឺជាអ្នករៀបចំពិធីខួបកំណើតដ៏គួរឱ្យភ្ញាក់ផ្អើលនេះសម្រាប់មិត្តស្រីរបស់លោក។
ទោះបីជាយ៉ាងណា រូបថតរបស់ Ye Ke ក៏មិនអាចគេចផុតពីការតាមដានរបស់អ្នកនិយមលេងក្នុងបណ្តាញសង្គមដែរ នៅតែត្រូវគេសម្គាល់ឃើញថា មានកាតជូនពរជាមួយនឹងហត្ថលេខា។ ជាហេតុធ្វើឱ្យមហាជនអ្នកនិយមលេងអ៊ីនធឺណេតកំពុងពិភាក្សាវែកញែកយ៉ាងក្តៅគគុក៕