ពេជ្រ សូលីកា ចាប់ផ្ដើមប្រើពាក្យ «អ្នកមេម៉ាយ» ហៅខ្លួនឯងយ៉ាងរត់មាត់
ពេលនេះតារាចម្រៀងស្រីរាងតូចច្រឡឹង ពេជ្រ សូលីកា ចាប់ផ្ដើមប្រើជីវិតរស់នៅជាស្រ្តីមេម៉ាយកូនមួយយ៉ាងពេញលេញ បន្ទាប់អតីតគូស្នេហ៍នាងប្រកាសប្រាប់សាធារណជនថា ចំណងស្នេហ៍របស់ពួកគេបានបញ្ចប់ទៅហើយ។
ក្រោយជួបជីវិតគ្រួសារបែកបាក់លើកនេះ ហាក់វាយប្រហារផ្លូវចិត្ត ពេជ្រ សូលីកា មិនស្ទើរឡើយ ដោយកន្លងមកនាងតែងនិយាយជាមួយអ្នកគាំទ្រនៅលើ Story របស់ខ្លួនថា មួយរយៈចុងក្រោយនេះនាងគិតច្រើនសម្រាកមិនសូវបានឡើយ។
ដ្បិតថារឿងរ៉ាវកើតឡើងលើកនេះ អ្នកម៉ាក់កូនមួយខាងលើហាក់រងនូវសម្ពោធផ្លូវចិត្តយ៉ាងខ្លាំង ប៉ុន្ដែតារាស្រីរូបនេះធ្វើឱ្យមហាជនកោតសរសើរពីភាពរឹងមាំរបស់នាងជាខ្លាំងដូចគ្នា ដោយនាងនៅតែបន្តក្រោកឈរ តាំងជំហររកលុយចិញ្ចឹមជីវិត មើលថែកូនប្រុស និង ប្អូនស្រីយ៉ាងល្អមិនឱ្យពួកគេខ្វះភាពកក់ក្ដៅឡើយ។
យ៉ាងណាមិញពេលវេលាកន្លងហួសមួយរយៈ ពេលនេះ ពេជ្រ សូលីកា ក៏ហាក់ធូរស្បើយ និង សមនូវអ្វីដែលបានកើតឡើង ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ គេកត់សម្គាល់ឃើញនាងហាក់ហៅខ្លួនឯងជំនួសឱ្យពាក្យថាអ្នកមេម៉ាយបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងរត់មាត់ទៀតផង៕