ថតជាប់វីដេអូស្តែងៗ! អ្នករាំ ៣ នាក់ត្រូវផ្ទាំង LED ធ្លាក់សង្កត់លើយ៉ាងរន្ធ.ត់ ក្នុងការប្រគំតន្រ្តីរបស់ក្រុម Mirror ហុងកុង
បើតាម SCMP បានរាយការណ៍ឱ្យដឹងថា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ មានមនុស្សចំនួន ៣នាក់បានរងរបួស ខណៈផ្ទាំងអេក្រង់ LED ដ៏ធំបានធ្លាក់សង្កត់លើពួកគេ នៅពេលកំពុងសម្ដែងលើឆាកក្នុងការប្រគំតន្រ្តីរបស់ក្រុមចម្រៀងបុរសហុងកុង Mirror ក្នុងទីក្រុងហុងកុង។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ នៅសាល Hong Kong Coliseum អំឡុងពេលធ្វើការប្រគំតន្រ្តីរបស់ក្រុមចម្រៀងបុរសវ័យក្មេង Mirror ខណៈកំពុងរាំសម្ដែងនៅលើឆាក អេក្រង់ LED ព្យួរពីលើឆាកបានធ្លាក់មកបុកសង្កត់លើអ្នករាំយ៉ាងតិច ៣នាក់។ បើយោងតាម SCMP បានចុះផ្សាយ អ្នករាំម្នាក់ត្រូវបានប៉ះទង្គិចចំក្បាល ខណៈ ២នាក់ទៀតត្រូវចំពីក្រោយ។
យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីស្ថានភាពរបស់អ្នករាំទាំង ៣ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ ប៉ុន្តែបើយោងតាមរយៈវីដេអូបង្ហោះចេញ ទស្សនិកជនដែលបានទស្សនាមានការភ្ញាក់ផ្អើល និង ស្រែកតក់ស្លុតយ៉ាងខ្លាំង នៅពេលកើតឧប្បត្តិហេតុនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងបុរសហុងកុង Mirror មានសមាជិកចំនួន ១២នាក់ មានតារាចម្រៀង Frankie Chan, Alton Wong, Lokman Yeung, Stanley Yau, Anson Kong, Jer Lau, Ian Chan, Anson Lo, Jeremy Lee, Edan Lui, Keung To និង Tiger Yau។ ពួកគេបានបង្ហាញខ្លួនដំបូង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ជាមួយនឹងបទចម្រៀងដំបូង «In a Second»៕
ទស្សនាវីដេអូខាងក្រោមនេះ៖