ភ្ញាក់ផ្អើល! អៀ ម៉េងលិ ប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ហើយ ថែមទាំងបោះសម្ដីបែបនេះទៀត
មុននេះបន្តិចមហាជន ជាពិសេសអ្នកគាំទ្ររបស់ តារាស្រីសាច់សខ្ចី អៀ ម៉េងលិ ពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បានបង្ហោះសារប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ហើយ ក្រោយសាងចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាង ៥ ឆ្នាំ។
ក្នុងនោះដែរ កញ្ញា អៀ ម៉េងលិ ក៏ពុំបានបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុដែលធ្វើឱ្យចំណងស្នេហ៍ ៥ ឆ្នាំរបស់នាង និងគូស្នេហ៍ត្រូវដើរដល់ផ្លូវបំបែកឡើយ ដោយនាងគ្រាន់តែប្រកាស និងនិយាយផ្ដាំកុំឱ្យសួរនាំពីបុរសជាអតីតគូស្នេហ៍របស់នាងទៀត ព្រោះនាងមិនចង់ឮសូម្បីតែឈ្មោះ។
សារនោះ អៀង ម៉េងលិ ៖ «នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំជាមួយបុរសមួយនេះបានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរ អំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮ សូម្បីតែឈ្មោះ ហើយបងៗទាំងអស់គ្នាកុំថាឱ្យនាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈឱ្យបងប្អូនដឹង អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ចាសអរគុណ។ 5 ឆ្នាំត្រូវបានបញ្ចប់ ។ ខ្ញុំជាមួយម្នាក់នេះ គឺមិនអាចទៅរួចទេ។ លើកនេះ គឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែរ គឺ បញ្ចប់តែម្ដង»។
ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួន បានធ្វើការបញ្ចេញមតិដោយបង្ហាញការសោកស្ដាយចំពោះជីវិតស្នេហារបស់នាងដែលបានជួបរឿងខកចិត្តបែបនេះផងដែរ៕