(វីដេអូ) អីយ៉ាស់! IU និង J-hope ច្រៀងចម្រៀងប៉ះគ្នាលើកដំបូង មើលទៅស្និទ្ធស្នាលគួរឱ្យស្រឡាញ់ទាំងគូ
ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ព្រមទាំងសប្បាយចិត្តមិនស្ទើរឡើយ បន្ទាប់ពីបានឃើញ តារាស្រី IU និង តារាប្រុស J-hope បានចូលរួមកម្មវិធីសំណេះសំណាលយ៉ាងសិ្នទ្ធស្នាលជាមួយគ្នា នៅក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ និងព្រមទាំងបានច្រៀងចម្រៀងជាមួយគ្នា យ៉ាងគួរឱ្យស្រឡាញ់ទៀត។
ក្នុងកម្មវិធីជំនួបតារានោះ គឺមានឈ្មោះថា IU’s Palette គឺជាកម្មវិធីរបស់តារាស្រី IU ផ្ទាល់ ហើយអ្វីដែលធ្វើឱ្យមហាជនរំភើបនោះគឺ បើទោះបីជាកំពុងរវល់ខ្លាំង ចំពោះការត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីរបស់ខ្លួនក៏ដោយ តែ J-hope នៅឆ្លៀតពេលវេលាមកចូលរួមក្នុងកម្មវិធីពិសេសនោះបានទៀត។
ក្នុងកម្មវិធីដ៏រីករាយនោះ ទាំង IU និង J-hope ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ពួកគេបាននិយាយសំណេះសំណាលគ្នាជាច្រើនទាក់ទងនឹងរឿងសិល្បៈ ព្រមទាំងបទពិសោធន៍ផ្សេងជាច្រើនទៀត ហើយពួកគេក៏ច្រៀងចម្រៀងរួមគ្នាយ៉ាងពីរោះជាច្រើនបទផងដែរ។
យ៉ាងណាមិញ ក្នុងនោះក៏មានការលេងសើច រវាងតារាទាំងពីរទៀតផង ដោយ IU បានសួរទៅ J-hope ថា ហេតុអ្វីបានជាមិនអញ្ចើញនាងទៅកម្មវិធីជប់លៀងល្បីកាលពីថ្ងៃមុន? ក្រោយមក ស្រាប់តែ J-hope ហាក់ធ្វើខ្លួនមិនត្រូវឡើយ រាងអៀនៗអស់សំណើច តែក៏បានដោះសារវិញថា ខ្លួនពិតជាចង់អញ្ជើញ IU ប៉ុន្តែមិនដឹងត្រូវអញ្ជើញតាមណា។
IU មិនអស់ចិត្ត ក៏បាញ់ពាក្យសម្ដីលេងទៅ J-hope វិញយ៉ាងអស់សំណើចថា J-hope ពិតជារកពាក្យដោះសារលឿនជាងការរ៉េបរបស់ខ្លួនទៀត។ យ៉ាងណាមិញ បើងាកមកមើលមហាជន អ្នកគាំទ្រម្នាក់ៗវិញ ពិតជាសប្បាយអរខ្លាំងណាស់ ព្រោះគេមិនងាយនឹងបានឃើញសកម្មភាពរបស់តារាទាំងពីរបែបនេះពីមុនមកឡើយ ហើយគេក៏សង្ឃឹមថា អ្នកទាំងពីរអាចនឹងមានឪកាសសហការខាងសិល្បៈជាមួយគ្នាទៀតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖