អុញ! ពពោះ ៣ ខែហើយ តែ Ice ធ្វើឱ្យមហាជនកាន់តែឆ្ងល់ខ្លាំង
កាលពីពេលថ្មីៗនេះ នៅសុខៗ តារាសម្ដែង និង ពិធីការិនីថៃនាង Ice Apitsada បានចេញប្រកាសថា ពេលនេះនាងកំពុងតែមានផ្ទៃពោះ ៣ ខែ និង ២ សប្តាហ៍ ដែលនាំឱ្យមហាជនមួយចំនួនហាក់ភ្ញាក់ផ្អើលជាខ្លាំង ដោយហេតុថានាងពុំទាន់ឃើញចូលរោងការផងស្រាប់តែប្រកាសមានផ្ទៃពោះ តែយ៉ាងមិញក៏មហាជនមួយចំនួនធំបានអបអរសាទរដល់រូបនាងផងដែរ។
បន្ទាប់ពីប្រកាសថា ខ្លួនមានទម្ងន់ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Ice ស្រាប់តែបានចេញមកបង្ហោះរូបភាព ពត់ពែនខ្លួន ហាត់ប្រាណ នៅក្នុងកន្លែងហាត់ប្រាណមួយកន្លែង ដែលមានគ្រូបង្វឹកជួយណែនាំ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺផ្ទុះការសង្ស័យទៅកាន់តារាស្រី Ice ថា តើនាងពិតជាមានពពោះជាង ៣ ខែពិតមែនឬយ៉ាងណា? ព្រោះមហាជនយល់ថា បើសង្កេតតាមរយៈផ្ទៃពោះរបស់តារាស្រី Ice គឺពុំសូវឃើញសម្បុកពោះ លយចេញឡើយ ហាក់ជារាបស្មើដូចមនុស្សធម្មតា។
អ្វីដែលសំខាន់ Ice បានបង្ហាញកាយវិការហាត់ប្រាណយ៉ាងស្វាហាប់ទៀត ទើបធ្វើឱ្យមានមតិជាច្រើនពីមហាជនផ្ទុះការងឿងឆ្ងល់ព្រោងព្រាត តែយ៉ាងណាមហាជនខ្លះក៏យល់ឃើញថា អាចមកពីស្រីស្រស់រូបនេះ ទើបតែពពោះ កូនដំបូង ទើបបានជាសភាពរបស់ពោះនាង នៅតូច សឹងតែមើលមិនដឹងថា កំពុងតែពពោះ៕