ទម្លាយមុខអ្នកផាត់មុខ ធ្វើសក់ឱ្យ ឱក សុគន្ធកញ្ញា លើកសម្រស់ស្អាតឡើងខ្ញង់
ពិតណាស់ថ្មីៗនេះ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ហាក់ឆក់បានចំណាប់អារម្មណ៍ និង ការសរសើរខ្លាំងពីមហាជនអ្នកគាំទ្រ ខណៈបង្ហាញខ្លួនលើឆាកប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤។
ជាពិសេស គេចាប់អារម្មណ៍ឃើញថា ប៉ុន្មានសប្ដាហ៍ក្នុងវគ្គ Live Show អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែធ្វើឱ្យអ្នកគាំទ្ររំជួលបេះដូងលង់ស្នេហ៍ខ្លាំងទៀត ក្រោយពីបង្ហាញខ្លួនលើឆាកឡើងឆ្វាចៗស្អាតខ្លាំង មិនថាការតុបតែងមុខ ម៉ូតសក់ ស្លៀកពាក់ឈុតនីមួយៗលើកសម្រស់អ្នកនាងឡើងស្រស់ខ្ញង់ៗតែម្ដង។
ដោយឡែក នៅពីក្រោយភាពស្រស់ស្អាតខ្ញង់ៗ ទាំងការតុបតែងមុខ និងធ្វើសក់របស់ កំពូលតារាចម្រៀងស្រីរូបនេះ គឺអ្នកផាត់មុខដោយ លោក Maha Virak ដែលមានហ្វេសប៊ុកថា Maha Virak Make Up Artist និង អ្នកធ្វើសក់ដោយ កញ្ញា SreyDa ដែលមានបណ្ដាញសង្គមហ្វេសប៊ុក SreyDa Hairstyles ដោយជាងផាត់មុខ ធ្វើសក់ទាំងពីររូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកជំនាញលើផ្នែកនេះដ៏ល្បី និងបានឃើញរៀបចំឱ្យតារាប្រុសស្រីល្បីៗជាច្រើនផងដែរ៕