Aff ចេញមួយវីដេអូឃ្លីបនេះ ធ្វើឱ្យគ្រប់គ្នាឡើងស្លុង និងលើកកម្លាំងចិត្តនាងព្រាត
ចាប់តាំងពីនៅទំនេរក្លាយជាអ្នកម៉ាក់ដែលរឹងមាំមក ឃើញថាជារឿយៗអ្នកម៉ាក់ Aff ហាក់ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលនាងជាខ្លាំង មិនថាជីវិតការងារ ឬស្នេហារបស់នាងនោះឡើយ។
តួយ៉ាង ថ្មីៗនេះមានមហាជនមិនតិចនោះទេ ដែលកើតក្តីព្រួយបារម្ភ និង លើកទឹកចិត្តដល់អ្នកម៉ាក់រូបស្រស់ Aff Tasaorn ស្ទើរតែគ្រប់គ្នា ខណៈបានឃើញនាងបង្ហោះវីដេអូដែលមានមិត្តភក្តិរួមការងារជាច្រើនកំពុងតែគក់ច្របាច់ ដែលអ្នកគ្រប់គ្នាគិតថានាងប្រហែលជាមិនស្រួលខ្លួន។
ពិសេស អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ វីដេអូដែលតារាស្រី Aff Tasaorn បានបង្ហោះឡើងនោះ វាហាក់មានអត្ថន័យខ្លាំងរហូតមហាជនពោលពាក្យលើកកម្លាំងចិត្តនាងគ្រប់គ្នា ពោលវីដេអូនោះមានអត្ថន័យយ៉ាងចាក់ដោតថា ៖ «ការពិតពេលនេះមិនបានត្រូវការអ្នកស្រឡាញ់យល់ចិត្តអ្វីនោះឡើយ សុំត្រឹមថ្ងៃដែលខ្ញុំនឿយហត់មានអ្នកទាំងអស់គ្នានៅក្បែរវាកក់ក្តៅណាស់ទៅហើយ មិនចាំបាច់មានពាក្យលួងលោមចិត្ត សុំត្រឹមពេលខ្ញុំនឿយហត់ហើយទាញ់ខ្ញុំទៅឱបហើយសួរថាហត់ឬអត់ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»៕