គ្រូទាយល្បីម្នាក់ ទាយឱ្យ Bella ចំៗថា ឆ្នាំក្រោយនាងនឹងជួបគូព្រេង
ចាប់តាំងតែតារាស្រី Bella Ranee ចែកផ្លូវគ្នាជាមួយនឹងតារាសម្ដែងជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ លោក Weir Sokullawat មក តារាស្រីរូបនេះតែងត្រូវបានមហាជនអ្នកគាំទ្រសម្ដែងការព្រួយបារម្ភពីបញ្ហាផ្លូវចិត្ត ដោយហេតុថា អតីតសង្សាររបស់នាងលោក Weir ក្រោយចែកផ្លូវពីនាងមិនបានប៉ុន្មានស្រាប់តែចូលរោងការជាមួយអ្នកថ្មី។
យ៉ាងណាមិញ សម្រាប់ Bella នាងក៏បានទម្លាយពីអារម្មណ៍ពិតរួចរាល់ហើយដែរថា មិនមានការឈឺចាប់អ្វីឡើយ ព្រោះនាងបានបញ្ចប់ និង បំភ្លេចរឿងរ៉ាវអតីតហើយដូចគ្នា។ ខណៈនេះតារាស្រី Bella គឺនៅម្នាក់ឯង កំពុងតែរីករាយជាមួយជីវិត Single ហាក់មិនបានខ្វាយខ្វល់រឿងស្នេហាដូចមុនឡើយ ពោលគឺនាងពេលនេះកំពុងផ្ដោតលើការងារជាសំខាន់។
ដោយឡែក ងាកទៅមើលគ្រូហោរាស្ត្រម្នាក់ដែល្បីខាងទស្សន៍ទាយឆុត បានទាយឱ្យតារាស្រី Bella ដោយមើលទៅតាមជោគជាតារាសីថា ឆ្នាំក្រោយថា តារាស្រី Bella មានលាភ នឹងជួបស្នេហ៍ថ្មី ហើយបុរសដែលចូលមកនោះ អាចសុំតារាស្រី Bella រៀបការថែមទៀតផង។
យ៉ាងណាមិញ នេះគ្រាន់តែជាទស្សន៍ទាយតែប៉ុណ្ណោះ ពិតមិនពិតយ៉ាងណា មានតែរង់ចាំមើលជាក់ស្តែង។ រីឯមហាជនក៏ទង្ទឹងរង់ចាំមើលដូចគ្នាថា តើបុរសនោះគឺជានរណា?