ណា សាឌី ចាយជីវិតយ៉ាងហាយសូរ លើទឹកដីប្រទេសបារាំង
បន្ទាប់ពីបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក តារាសម្តែង និង ពិធីការិនីវ័យក្មេង កញ្ញា ណា សាឌី ហាក់កាន់តែលេចធ្លោខ្លាំងលើអាជីពក្នុងសិល្បៈ និង ជោគជ័យបន្ថែមទៀតលើមុខជំនួញក្រៅសិល្បៈរបស់នាង។
អាយុទើបតែ ២៤ ឆ្នាំ ណា សាឌី អាចរកលុយចាយដោយខ្លួនឯងពេញៗដៃ ហើយថែមទាំងអាចរស់នៅក្នុងជីវិតមួយដែលសប្បាយហ៊ឺហារ មានសមត្ថភាពទិញឡាន និង ផ្ទះផ្ទាល់ខ្លួនទៀតផង។ ភាពជោគជ័យទាំងវ័យក្មេងរបស់តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរពីការខិតខំប្រឹងប្រែងរបស់នាងមិនស្ទើរនោះទេ។
និយាយដល់ជីវិតហ៊ឺហារ ថ្មីៗនេះ ណា សាឌី ផ្អាកការងារទុកមួយលែកសិន ហើយធ្វើដំណើរកម្សាន្តជាមួយមិត្តភក្ដិស្និទ្ធស្នាលជាច្រើននាក់ទៅដើរលេងទឹកដីប្រទេសបារាំង ហើយបើតាមរយៈរូបថតដែលស្រីស្អាត ណា សាឌី បង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញពីសកម្មភាពនាងនៅទីនោះពោរពេញដោយភាពរីករាយបំផុត។
លើសពីនេះ ណា សាឌី ក៏ត្រូវបានមហាជនមើលឃើញថា នាងបានចាយជីវិតយ៉ាងអភិជនមិនធម្មតានោះទេនៅទីក្រុងដ៏ស៊ីវិស័យ បារីស ប្រទេសបារាំង៕