កាលពីកន្លងទៅថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមទៅលើរូបសម្រស់របស់អ្នកប្រដាល់រូបសង្ហាម្នាក់របស់ជប៉ុន ដែលមានឈ្មោះថា Kota Miura មានអាយុ ២០ ឆ្នាំ មានកម្ពស់ដល់ទៅ ១៧៥ សម។
ក្រៅពីរូបសម្រស់ដ៏ស្រស់សង្ហា Kota ក៏មានជំនាញប្រដាល់យ៉ាងគួរឱ្យកោតសរសើរផងដែរ ជាពិសេសគឺការបញ្ចេញទឹកមុខឌឺដងដាក់ដៃគូប្រកួតគួរឱ្យគ្រឺតខ្នាញ់។
ថ្មីៗនេះ លេចធ្លាយដំណឹងថា Kota Miura នឹងធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីប្រកួតប្រដាល់ជាមួយអ្នកប្រដាល់ល្បីឈ្មោះ ដែលជាជើងចាស់របស់ថៃ Buakaw Banchamek ក្នុងការប្រកួតបែប Exhibition Kickboxing Match ដែលជាការប្រកួតពិសេសរបស់ «RWS Rajadamnern World Series» នៅថ្ងៃទី ១៩ ខែសីហា ខាងមុខនេះ៕