តួម៉ែព្រិក ស្លុតខ្លាំងនិយាយទាំងញ័រមាត់ ក្រោយដឹងថាអតីតស្វាមីសម្ល.-ាប់ខ្លួន
កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យរង្វង់សិល្បៈថៃ មានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាអតីតតួឯកប្រុសមួយរូប គឺលោក Wirayut Ros-ocha បានសម្រេចចិត្តលើកដៃ ប្រើកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ក្នុងវ័យ ៥៩ ឆ្នាំ។
យ៉ាងណាមិញ មរណភាពរបស់អតីតតួឯកប្រុសរូបនេះ បានធ្វើឱ្យមានមហាជន ក៏ដូចជាអ្នករួមសិល្បៈ មានការសោកស្តាយ មិនអស់ចិត្តជាច្រើន ហើយជាពិសេសក្នុងនោះ ក៏មានលោកស្រី Aew Ampa ដែលជាអតីតភរិយា ក៏បានចេញមុខមកទម្លាយអារម្មណ៍របស់ខ្លួនទាក់ទងនឹងការស្លាប់របស់លោកផងដែរ។
លោកស្រី Aew Ampa ដែលគេស្គាល់យ៉ាងច្បាស់ថាជា តួម៉ែព្រិក បានឱ្យដឹងថា ខ្លួនធ្លាប់បានរួមរស់ជាមួយនឹងលោក Wirayut Ros-ocha តែក៏បានបែកគ្នាទៅវិញ នៅក្នុងឆ្នាំ ១៩៩៧ ដោយសារតែមិនអាចមានកូនជាមួយគ្នាបាន ហើយក្នុងនោះ យើងក៏ធ្លាប់យកកូនភ្លោះមួយគូ មកចិញ្ចឹមជាមួយគ្នាដែរ តែចុងក្រោយចំណងស្នេហ៍នៅតែទៅមុខមិនកើត។
ហើយតាំងពីពេលដែលចែកផ្លូវគ្នានោះមក ខ្លួនក៏បានអហោសិកម្មឱ្យអតីតស្វាមីគ្រប់យ៉ាង ព្រមទាំងមិនបានទាក់ទងគ្នាទៀតឡើយ រហូតមកដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ នេះ ទើបតែមានអ្នកប្រាប់ថា អតីតស្វាមីរបស់លោកស្រី បានបាត់បង់ជីវិតបាត់ទៅហើយ។
លោកស្រី Aew Ampa បានបន្តទៀតថា ខ្លួនពិតជាសោកស្តាយ ហើយក៏បានត្រឹមតែអហោសិកម្មឱ្យលោកជាលើកចុងក្រោយម្តងទៀត ព្រមទាំងបន់ស្រន់ឱ្យបុណ្យកុសលរបស់លោកទាំងឡាយ នាំឱ្យលោកបានទៅកាន់សុគតិភពប៉ុណ្ណោះ។
ចំណែករឿងលោកស្លាប់ ដោយសារអ្នកណា នរណាធ្វើអ្វីលោក ក៏សុំឱ្យបាបទៅនៅជាមួយអ្នកនោះចុះ ហើយចំពោះរឿងបុណ្យសពរបស់លោកវិញ លោកស្រីប្រហែលជាមិនអាចចូលរួមបាននោះទេ៕