ឈុតគ្រឿងអលង្ការ Kimberley ពាក់ចូលកម្មវិធីជប់លៀងយប់មិញ ថ្លៃស្មើផ្ទុះមួយជុង
Kimberley តារាស្រីលំដាប់ជួរមុខដែលប្រចាំប្រទេសថៃ ដែលជាគ្រាប់ពេជ្រចែងចាំងរបស់ប៉ុស្តិ៍លេខ ៣ មានទាំងរូបសម្រស់ និងសមត្ថភាព។
បើនិយាយពីការតុបតែងខ្លួនវិញ គេសង្កេតឃើញថា Kimberley គឺជាតារាស្រីម្នាក់ដែលនិយមលេងខ្លួនស៊ីវិល័យ ប្រើប្រាស់របស់របរសុទ្ធតែមានតម្លៃថ្លៃ ហើយមានយីហោល្បីឈ្មោះ។
នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ Kimberley គឺជាតារាស្រីម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើន ដែលទទួលបានការអញ្ជើញចូលរួមកម្មវិធីសម្ពោធគ្រឿងអលង្ការឈុតថ្មីរបស់យីហោ Cartier។
ក្នុងនោះគេសង្កេតឃើញថា Kim ហាក់លេចធ្លោជាខ្លាំង ជាពិសេសឈុតគ្រឿងអលង្ការដែលនាងពាក់ចូលរួមនារាត្រីនោះ គឺមានតម្លៃថ្លៃមិនធម្មតានោះទេ ដូចជា៖
– ខ្សែក Cartier Clash De Cartier Necklace XL model តម្លៃ ២ ១៨០ ០០០ បាត (ប្រមាណ ៦០ ០០០ ដុល្លារ)
– កងដៃ Cartier Clash De Cartier Blacelet XL model តម្លៃ ៩៤៥ ០០០ បាត (ប្រមាណ ២៦ ០០០ ពាន់ដុល្លារ)
– ក្រវិល Cartier Clash de Cartier Earring តម្លៃ ២៤៩ ០០០ បាត (ប្រមាណ ៦ ៩០០ ដុល្លារ)
– ចិញ្ចៀន Cartier Clash de Cartier ring XL model តម្លៃ ៣២៥ ០០០ បាត (ប្រមាណ ៩ ០០០ ដុល្លារ)
– ចិញ្ចៀន Cartier Clash de Cartier ring តម្លៃ ១៣៧ ០០០ បាត (ប្រមាណ ៣៨០០ ដុល្លារ)
តម្លៃសរុបឈុតអលង្ការ គឺប្រមាណជា ១០ ម៉ឺនដុល្លារ៕