អ្នកគាំទ្របារម្ហរឿងស្រកសាច់ពេក ឥលូវ Mai Davika ចេញមុខបកស្រាយហើយ!
ក្រៅពីមានសមត្ថភាពសិល្បៈយ៉ាងស្ទាត់ជំនាញហើយ តារាស្រីកូនកាត់ Mai Davika ក៏ថែមទាំងមានមុខមាត់រូបរាងស្រស់ស្អាត ប្លែកសោភាជាងគេទៅទៀត វាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ អត់ច្រណែនមិនបានតែម្តង។
Mai Davika មានរាងស្លីម ចង្កេះអង្ក្រង ខ្ពស់ស្រឡះ ព្រមទាំងមានភ្នែកមូលក្រឡង់ ស្រស់ស្អាតតាមបែបអ៊ឺរ៉ុប មើលទៅគួរឱ្យទាក់ទាញខ្លាំងណាស់ ប៉ុន្តែមួយរយៈក្រោយនេះ គេក៏សង្កេតឃើញថា នាងហាក់រឹតតែស្រកសាច់ជាងមុនទៅទៀត ជាពិសេសគឺចង្កេះនៅត្រឹមលេខ ២២ ប៉ុណ្ណោះ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទាំងឡាយបារម្ភជាងខ្លាំង ចំពោះសុខភាពរបស់នាង។
យ៉ាងណាមិញ បើទោះជាស្រកសាច់ជាងមុនយ៉ាងណាក្តី តែមើលទៅសុខភាពរបស់ស្រីស្រស់ Mai Davika មិនបានអន់ថយនោះទេ ពោលគឺនាង នៅតែធ្វើការបានធម្មតា ហើយចំណែកមុខមាត់ក៏ហាក់កាន់តែប្លែកជាងមុនទៀតផង។
ទាក់ទងជាមួយនឹងរឿងទម្ងន់របស់ខ្លួននេះ ថ្មីៗនេះស្រីស្រស់ Mai ក៏បានដាច់ចិត្តចេញមុខមកបកស្រាយហើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចឡើយ។ ក្នុងនោះ នាងបានឱ្យដឹងថា នាងអរគុណទៅគ្រប់គ្នា ដែលតែងតែបារម្ភពីនាងកន្លងមក។ នាងស្គមពិតមែន ប៉ុន្តែសុខភាពនាងនៅល្អធម្មតាទេ។ ចំពោះការបារម្ភរបស់មហាជន នាងក៏បានយកមកគិត ហើយក៏ព្យាយាមកែប្រែខ្លួនឯងផងដែរ។
នាងជាមនុស្សស្រកទម្ងន់ក៏ងាយ ហើយឡើងទម្ងន់វិញក៏ងាយដែរ។ តាមពិតទៅ នាងក៏ញ៉ាំអាហារដូចធម្មតា តែគ្រាន់តែធ្វើការច្រើន ទើបស្គមបែបនេះ តែទោះជាយ៉ាងណា នាងក៏សប្បាយចិត្តជាមួយរូបរាងរបស់នាងគ្រប់ទម្រង់។ ពេលមានរាងបែបនេះ នាងពេញចិត្តណាស់ ប៉ុន្តែបើថ្ងៃណាមួយ មានសាច់ជាងនេះ នាងក៏ពេញចិត្ដដែរ ហើយឥលូវនេះ នាងក៏មានគម្រោងចង់ឡើងទម្ងន់បន្តិចដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងព្រលយឱ្យដឹងថា ការឡើងទម្ងន់ គឺវាមិនពិបាកទេ សម្រាប់នាង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ក៏បានចូលរួមលើកទឹកចិត្តនាងជាពាក្យពេជន៍ផ្សេងៗផងដែរ ហើយគេក៏សង្ឃឹមថា នាងទទួលបានទម្ងន់ និង រូបរាងដែលនាងប៉ងដូចគ្នា៕