ក្ដីសុខណាស់! Aum ដឹងដៃសង្សារធ្វើរឿងនេះភ្លែត ក្នុងថ្ងៃកំណើតប៉ាជាទីស្រឡាញ់
បើទោះបីជាទាក់ទងគ្នាយូរឆ្នាំហើយក៏ដោយ តែសម្រាប់គូស្នេហ៍តារាស្រី Aum Patcharapa និង កំលោះហាយសូ Pok នៅតែទទួលបានការចាប់អារម្មណ៍ និង គាំទ្រពីមហាជនជានិច្ច ពោលគឺម្នាក់ៗនៅតែចង់ឃើញរូបភាព និង សកម្មភាពស្នេហារបស់អ្នកទាំងពីរតែម្តង។
ពិសេស នៅថ្ងៃកំណើតរបស់ ឪពុកតារាស្រី Aum Patcharapa កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅតែម្តង ឃើញថា អ្នកកំលោះហាយសូ Pok ក៏មានវត្តមាននៅរួមតុអាហារ និង ធ្វើបុណ្យឆ្លងថ្ងៃកំណើតរបស់ឪពុកគូស្នេហ៍របស់លោកដែរ រហូតធ្វើឱ្យមហាជនចំអន់គ្រប់គ្នាថា ថ្ងៃកំណើតឪពុក Aum ឆ្នាំនេះពិសេសជាងឆ្នាំមុនដែលមានទាំងកូនស្រី ភរិយា និង អនាគតកូនប្រសារជួបជុំគ្នាយ៉ាងកក់ក្ដៅ។
ជុំវិញរូបភាពដ៏កម្រប៉ុន្មានសន្លឹកនេះ វាពិតធ្វើឱ្យមហាជនលាន់មាត់ និង លួចញញឹមស្ទើរគ្រប់គ្នា ពោលគឺម្នាក់ៗហាក់លួចច្រណែនក្តីសុខគ្រួសារមួយនេះណាស់៕