តារាកំប្លែង Mum Jokmok បង្ហាញសម្រស់ថ្មី ក្រោយវះកាត់កែសម្ផស្សក្នុងវ័យ ៥៧ ឆ្នាំ
កាលពីថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍លើតារាជើងចាស់ Mum Jokmok ដែលជាតារាកំប្លែងល្បីឈ្មោះ មានសំនួនវោហាមិនចេះរីងស្ងួត អាចធ្វើឱ្យបងប្អូនផ្ទុះសំណើចគ្រប់ពេល បានទៅធ្វើការវះកាត់សម្ផស្សលើកដំបូង ក្នុងវ័យ ៥៧ ឆ្នាំ។
ក្រោយវះកាត់បានប៉ុន្មាន តារាកំប្លែងដែលជាមិត្តភក្តិរបស់ Mum លោក Nainong Chachacha ក៏បានធ្វើការខលទៅសួរសុខទុក្ខតារាប្រុស Mum មិនត្រឹមតែប៉ុណ្ណឹង Nainong ក៏បានទម្លាយឱ្យឃើញពីមុខមាត់ថ្មី Mum ផងដែរ។
ដោយមុខមាត់ថ្មីរបស់តារាជើងចាស់ Mum គឺហាក់មិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេ ដោយត្របកភ្នែករបស់លោកគឺនៅហើមនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា Mum ហាក់មុខប្លែកខុសពីមុន ក្រោយវះកាត់កែសម្ផស្សរួច។
យ៉ាងណាមិញ មហាជនជាច្រើនក៏បានចូលរួមបញ្ចេញមតិនៅលើបណ្តាញសង្គមថា ដោយគិតថាតារាកំប្លែង Mum និយាយលេងរឿងកែសម្ផស្ស ប៉ុន្តែគាត់ពិតជាធ្វើមែន ហើយមុខពិតជាប្លែកមែន តែគ្រប់គ្នារង់ចាំមើលលទ្ធផលពេលលោកជាសះស្បើយពេញលេញនាពេលខាងមុខ៕