អេននី ហ្សាម ស្រឡាញ់មើលថែសង្សារស្រីយ៉ាងល្អ ផ្គាប់ផ្គន់សឹងដូចកូន
គិតមកដល់ពេលនេះចំណងស្នេហ៍រវាងតារាចម្រៀងស្រីរូបស្រស់ អេននី ហ្សាម និង សង្សារស្រីបណ្ដូលចិត្ត Nona Ra បានបើកចំហពីទំនាក់ទំនងស្នេហ៍ឱ្យមហាជនបានដឹងរយៈពេលជិត ២ ឆ្នាំមកហើយ។
ថ្វីដ្បិតតែកន្លងមកគូស្នេហ៍ស្រីដូចគ្នាមួយគូនេះ មានពេលខ្លះក៏បានបង្ហោះសារបង្ហាញអារម្មណ៍អាក់អន់ស្រពន់ចិត្តនឹងគ្នា តែយ៉ាងណាពួកគេទាំងពីរក៏តែងថតរូបបង្ហាញសកម្មភាពផ្អែមល្ហែមដូចទឹកឃ្មុំបង្ហោះនៅលើបណ្ដាញសង្គមធ្វើឱ្យអ្នកគាំទ្រលើកសរសើរពីចំណងស្នេហ៍ពួកគេមិនស្ទើរទេ។
ខណៈកំពុងល្អូកល្អិននឹងគ្នាចាក់ទឹកមិនលិចនេះដែរ សង្សារតារាចម្រៀង អេននី ហ្សាម បានទម្លាយពីការរស់នៅរបស់ពួកគេ ដែលក្នុងនោះបង្ហាញថា អេននី ហ្សាម មើលថែសង្សារផ្គាប់ផ្គន់នាងសឹងគ្រប់រឿងប្រៀបដូចជាម្ដាយមើលថែកូន។
ក្នុងនោះ Nona Ra ដែលជាសង្សាររបស់តារាចម្រៀង អេននី ហ្សាម បានរៀបរាប់ថា៖ «ហត់អត់ស្រឡាញ់គ្នាជិត 2 ឆ្នាំមកនេះ? ហត់នឹងឈ្លោះគ្នាអត់ ហត់នឹងត្រូវធ្វើបាយទឹកឱ្យខ្ញុំរាល់ថ្ងៃដូចកូនអត់ ហត់នឹងមកពិបាកជាមួយខ្ញុំអត់ ហត់នឹងខ្ញុំគ្មានគ្រប់យ៉ាងឱ្យដូចគេអត់ ខ្ញុំចង់ដឹងណាស់អ្នកស៊ូនៅជាមួយខ្ញុំបានប៉ុន្មានទឹក? Happy Anniversary Anny Real អរគុណសម្រាប់ការចំណាយពេលផ្ទាល់ខ្លូនរបស់អ្នក រស់នៅជាមួយខ្ញុំ»។
ក្រោយឃើញសង្សារបង្ហោះបែបនេះ អេននី ហ្សាម បានឆ្លើយតបទៅវិញថា ៖ «ស៊ូបាន ១០០ ទឹក តែសួរខ្លួនឯងទៅ ថាស៊ូជាមួយមីបានប៉ុន្មានទឹក Nona Ra»៕