ភ្ញាក់ផ្អើលណាស់! Jessica អាចនឹង Debut ម្ដងទៀត ជាមួយសង្សារចាស់របស់គូស្នេហ៍នាងបច្ចុប្បន្ន
កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនរបស់ប្រទេសចិន រួមទាំង Sina Entertainment បានប្រកាសពីចរចាមអារ៉ាមនៃចំណាត់ថ្នាក់ចុងក្រោយរបស់កម្មវិធី «Sisters Who Make Waves 3» ដែលជាកម្មវិធីប្រកួតមួយដើម្បីត្រៀម Debut ក្រុមតារាចម្រៀងស្រីចិន ដោយក្នុងនោះមានអ្នកចូលរួមប្រកួត ភាគច្រើនជាតារាស្រីជើងចាស់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។
យោងតាមរបាយការណ៍ទាំងនោះ បានឱ្យដឹងថា Jessica ដែលជាអតីតសមាជិកក្រុម SNSD ត្រូវបានចូលក្នុង Debut line-up ដែលនាងបានជាប់ក្នុងចំណាត់ថ្នាក់លេខ ២។
ជាក់ស្តែង លទ្ធផលទាំងនោះត្រូវបានបែកធ្លាយដោយទស្សនិកជនដែលបានចូលទស្សនាផ្ទាល់ (មូលហេតុ ដោយសារតែកម្មវិធីមួយនេះ មិនទាន់ចាក់ផ្សាយក្នុងទូរទស្សន៍នៅឡើយទេ)។ ដោយឡែក ចំពោះអ្នកដែលកំពុងរង់ចាំការប្រកាសក្នុង final line-up បន្ថែមទៀតនោះ មានដូចជា នាង Sitar Tan នាង Gillian Chung នាង Charlene Choi នាង Fiona Sit នាង Amber Kuo នាង Tang Shiyi និង Zhang Tian Ai។
យ៉ាងណាមិញ ក្នុងចំណោមពួកគេទាំងនោះ មានសមាជិកម្នាក់មានឈ្មោះថានាង Gillian Chung ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអតីតមិត្តស្រីរបស់លោក Tyler Kwon ដែលជាមិត្តប្រុសពេលបច្ចុប្បន្នរបស់ Jessica ។
នាង Gillian Chung
ក្រោយឃើញបែបនេះ មហាជនជាច្រើន ពិតជាភ្ញាក់ផ្អើល និងកាន់តែចង់ឃើញច្បាស់ពីទំនាក់ទំនងរវាង Jessica និង Gillian នៅពេលដែលពួកគេស្ថិតនៅក្នុងក្រុមតែមួយខ្លាំងណាស់៕